• 2021-01-21 06:16:34
  • ព័ត៌មាន

អភិបាលខេត្តកំពត គ្រោងរៀបចំកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ

  • 2021-01-21 06:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ទៅលើគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដែលមានទីតាំងចាប់ពីស្ពានថ្មថ្មីរហូតដល់ស្ពានឥន្ធនូ ប្រវែង ៦៦៣ ម៉ែត្រ ទទឹង ៣៤ ម៉ែត្រ ដោយមានរចនាដាក់រូបសំណាក និងស្ពានលយចូលទៅក្នុងព្រែកសម្រាប់ភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត និងថតរូបយកទេសភាពមាត់ព្រែក ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដើម្បីអនុវត្តគម្រោងនេះឲ្យបានទទួលជោគជ័យគឺត្រូវមាន៣ចំណុចដូចខាងក្រោម:

១. ត្រូវរៀបចំក្រុមការងារគ្រប់គ្រងគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដើម្បីពិនិត្យសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតឡើងក្នុងដំណើរការសិក្សាក៏ដូចជាការអនុវត្តគម្រោងនេះ ។

២. ស្នើសុំលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សិក្សាលំអិតបន្ថែមទៀតលើ គំនូសប្លង់រចនា និងរចនាបថឱ្យបានសមស្របនិងគួរឱ្យទាក់ទាញ ។

៣.ស្នើលោកអភិបាលក្រុង ពិនិត្យមើលមាត់ព្រែកត្រើយខាងលិច ត្រូវកែលម្អឱ្យបានស្អាត និងត្រូវពិចារណាសាងសង់ផ្លូវបេតុងតាមបណ្ដោយមាត់ព្រែក ដើម្បីទប់ស្កាត់ការរំលោភយកដីព្រែកផងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់