• 2021-01-21 05:14:25
  • ព័ត៌មាន

​កាំជ្រួច​រាប់​រយ​គ្រាប់ បាញ់​បំភ្លឺ​ពេញ​មេឃ​ ចំពោះ​មុខ​ប្រធានាធិបតី​ថ្មី​ Biden ថ្ងៃ​ស្បថ​កាន់​តំណែង​

  • 2021-01-21 05:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​​ទី៤៦​លោក Joe Biden ​​និង​អនុ​ប្រធានាធិបតី​​ស្ដ្រី​ដំបូង​របស់​អាមេរិក​ Kamala Harris បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២១ ម្សិលមិញ​។ ​

​អាមេរិក​បាន​ធ្វើ​ពិធី​អបអរ​ការ​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​យ៉ាង​អធិកអធម​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បើ​ទោះ​ជា​គ្មាន​វត្តមាន​ពលរដ្ឋ​អាមេរិក​ចូលរួម​ ដោយសារ​វិធានការ​ទប់​ស្កាត់​កូវីដ.១៩​ក៏​ដោយ។​ នៅ​រាត្រី​ផ្ទៃមេឃ​គ្រប​ដណ្ដប់​ទៅ​ដោយ​កាំជ្រួច​ជា​ច្រើន​រយ​គ្រាប់​បាញ់​ចេញ​ពី​ White House និង​វិមាន​វ៉ាស៊ីនតោន​។

​សូម​ប្រិយមិត្ត​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់