• 2021-01-21 07:06:59
  • ព័ត៌មាន

ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណេត

  • 2021-01-21 07:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីការកើនឡើង នៃការបោកបញ្ឆោតតាមប្រព័ន្ធអុីនធឺណេតក្រោមរូបភាពជាច្រើន ថ្ងៃនេះក្រសួងព្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជនទាំងអស់ អំពីការវាយប្រហារបោកបញ្ឆោតតាមអុីនធឺណេត (Phishing ) លើគ្រីះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។

ដោយក្នុងនោះចោរបច្ចេកវិទ្យា(Hackers) បានផ្ញើរសារខ្លីៗ ឬសារអុីម៉ែលទៅអ្នកប្រើប្រាស់ ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name )ស្រដៀងនឹងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់ ។ហើយពេលអ្នកប្រើប្រាស់ចុចលើពាក្យនោះ វានឹងចូលទៅគេហទំព័រក្លែក្លាយរបស់អ្នក (Hackers) ដូចជា ឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ជាដើម ។​

បើចង់ជ្រាបច្បាស់ សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់