• 2021-01-21 08:32:59
  • ព័ត៌មាន

ជិតបង្កើយ ! សួនកំសាន្តមួយកំពុងបើកថ្មី ដោយថែមកាដូរពិសេស ហើយមិនយកលុយចំពោះកូនក្មេង ព្រះសង្ឃ និងជនពិការ

  • 2021-01-21 08:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានកែច្នៃទើបង្កើតថ្មីមួយ ដែលមានឈ្មោះថា សួនកំសាន្តសាងសុភមង្គល បានធ្វើឲ្យមហាជន ជាពិសេសអ្នកដែលស្រលាញ់ផ្គា មានបំណងចង់ទៅកំសាន្តនៅទីនោះ ដោយមានផ្កាចម្រុះពណ៌ រីកស្គុះស្គាយដេសដាស អមទៅដោយទេសភាពនឹងខ្យល់អាកាសត្រសៀកៗ ធ្វើឲ្យការថតរូប កាន់តែស្រស់ស្អាត និងមានភាពទាក់ទាញថែមទៀត។

សួនសាងសុភមង្គល មានទីតាំង ស្ថិតនៅភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ជាប់ផ្លូវជាតិលេខ៦អា សន្លោះស្ពានលេខ២១ និង២២ ចម្ងាញពីរាជធានីភ្នំពេញ៣៧គីឡូម៉ែត្រ ។

ប្អូនប្រុស VSN Group បានប្រាប់Sabay ថា នៅទីនោះមាន សួនផ្កាស្អាតៗ ចម្រុះព័ណ មានកញ្ចុះអង្គុយលេង ហើយក៏មានលក់អាហារសម្រន់និងភេជ្ជះ សម្រាប់ភ្ញៀវដែលទៅលេងទីនោះផងដែរ។ ជាពិសេសនោះ សម្រាប់ភ្ញៀវដែលចូលមកកំសាន្តនិងថតរូប គឺគិតតែ២០០០រៀលទេ និងមានការថែមជូនកាដូពិសេសទៀតផង គឺកូនផ្កាចំរុះចំនួន៥ដើមបន្ថែមទៀត ។ ហើយចំពោះភ្ញៀវដូចជា កូនក្មេង ព្រះសង្ឃ និងជនពិការគឺមិនគិតលុយនោះទេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់