• 2021-01-22 02:48:18
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានច្រកចំនួន៣ សម្រាប់ទទួលវ៉ាក់សាំងកូវីដ១៩

  • 2021-01-22 02:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថា ច្រកទ្វារចំនួន៣ ដែលអាចនាំយកវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ហើយមនុស្សដំបូងដែលត្រូវចាក់សាកល្បង គឺសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់។

សម្ដេចតេជោថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្ដីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» កាលពីព្រឹកមិញនេះថា កម្ពុជាបានគិតគូច្បាស់លាស់អំពីការសម្រេចចិត្តយកវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ដោយមានច្រកទ្វារចំនួន៣គឺ៖

  • ១. ច្រកទ្វារកូវ៉ាក់៖ ច្រកតាម កូវ៉ាក់ (COVAX) ជាយន្តការ របស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO

  • ២. យន្តការទ្វេភាគី ឬ ដៃគូ៖ ការចរចាប្រទេស និងប្រទេស, កម្ពុជា-ចិន, កម្ពុជា-ឥណ្ឌា, កម្ពុជា-កូរ៉េខាងត្បូង ជាដើម។

  • ៣. ចរចាផ្ទាល់ជាមួយក្រុម៖ កម្ពុជាពិចារណាចរចាក្រុមផ្ទាល់របស់អង់គ្លេស ដើម្បីនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមទៀតថា នៅពេលនាំចូលវ៉ាក់សាំងកូវីដ១៩មកកម្ពុជា សម្ដេចនឹងទៅទទួលផ្ទាល់ ហើយមនុស្សដំបូងគេ ដែលចាក់សាកល្បង គឺសម្ដេចផ្ទាល់ បន្ទាប់មកនឹងធ្វើការប្រកាសផ្ទាល់ចេញពីមន្ទីរពេទ្យកាល់ម៉ែត្រថា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩។

សម្ដេចរំពឹងទៀតថា វ៉ាក់សាំងការពារកូវីដ១៩ នឹងផ្ដើមចាក់ដល់ប្រជាជនកម្ពុជាយ៉ាងហោច ៥០ម៉ឺននាក់ នៅមុនចូលឆ្នាំខ្មែរ ២០២១នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម