• 2021-01-26 04:24:03
  • ព័ត៌មាន

ស្អាតណាស់! បន្ទប់ទឹកសាធារណៈស្តង់ដាថ្មីនៅតាមឆ្នេរ រួមមានហាងកាហ្វេផងដែរ ដាក់ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃ នាពេលខាងមុខ

  • 2021-01-26 04:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីផលលំបាករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន ដែលបានមកលេងកម្សាន្តតាមតំបន់ឆ្នេរនានាៗនៅខេត្តព្រះសីហនុ ពិបាករកកន្លែងបន្ទោរបង់ ខ្លះក៏ទៅកន្លែងឯកជនដោយចំណាយលុយទៀតផង ហើយបើក្រឡេកមើលទៅជុំវិញកន្លែង ហាក់គ្មានអនាម័យសោះ ដែលជាហេតុធ្វើឲ្យពួកគាត់ ពិបាកក្នុងការរកកន្លែងគួរសម ។

ជាក់ស្តែងនៅព្រឹកនេះ ហ្វេសប៊ុករបស់ ប្រជាជនខេត្តព្រះសីហនុ បានបញ្ចេញរូបភាព បង្គន់សាធារណ:ចំនួន៣ប្រភេទ ហើយត្រូវដាក់១១ទីតាំង កំពុងដំណើរការសាងសង់តាមបទដ្ឋានគុណភាព និងស្តង់ដាថ្មី ធានាឱ្យបាននូវការប្រើប្រាស់បានយូរអង្វែង តាមបណ្តោយឆ្នេរអូឈើទាល២ រហូតដល់ពយឆ្នេរជំទាវម៉ៅ ដើម្បីជាប្រយោជន៍រួមរបស់ភ្ញៀវទេសចរណ៍មកកំសាន្តនៅតាមបណ្តោយឆ្នេរសាធារណៈប្រើប្រាស់ដោយមិនបង់ថ្លៃ។

បង្គន់សាធារណ:ចំនួន៣ប្រភេទនេះគឺ ៖

១ បន្ទប់ទឹកសាធារណ: រាងចតុកោណកែង មានចំនួន៥ទីតាំង ដែលមានដាក់នៅតាមដងវិថី ឆ្នេរអូត្រេះ ចាប់ពិវិថីអូរត្រេស ដល់ពយឆ្នេរជំទាវម៉ៅ ដោយមានទំហំ ២៦ម៉ែត្រ គុណ ១៧ម៉ែត្រ ដោយដាក់នៅតាមវិថីឆ្នេរអូរត្រេះ៣ទីតាំង និងវិថីឆ្នេរជំទាវម៉ៅ២ទីតាំង ។

២ បន្ទប់ទឹកសាធារណ:រាងការ៉េ មានចំនួន២ទីតាំង ដែលមានដាក់នៅតាមដងវិធី ឆ្នេរអូត្រេះ ដែលមានទំហំ៨,៨ម៉ែត្រ គុណ ៨,៨ម៉ែត្រ ដែលសិក្សាដោយក្រសួងទេសចរណ៍។

៣ បន្ទប់ទឹកសាធារណ:រាង៨ជ្រុង មានចំនួន៤ទីតាំង ដែលមានដាក់នៅតាមដងវិថី ឆ្នេរអូរឈើទាល ចាប់ពីស្ថានីយបូមទឹកទី៤(អារីស្តុន)ដល់ពយអូរឈើទាល ដែលមានទំហំ១២,៩២ម៉ែត្រ គុណ ១២,៩៦ម៉ែត្រ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់