• 2021-01-26 05:57:26
  • ព័ត៌មាន

សម្តេចហ៊ុនសែន បន្តកាត់ប្រាក់បៀវត្សទាំងអស់ រយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល

  • 2021-01-26 05:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីទប់ស្កាត់ការរីករាលដាល ក៏ដូចជាប្រយុទ្ធប្រឆាំងកូវីដ១៩ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ សម្តេចហ៊ុនសែន បានប្រកាស់នៅលើហ្វេសប៊ុកផេករបស់ខ្លួនថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក សម្ដេចបានសម្រេចកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល។ «បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ​ ៩១០,០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩,០៩០០,០០០រៀល/ខែសរុប៧ខែចំនួន ៦៣,៦៣៩,០០០រៀល»

​សម្ដេចបន្ដទៀតថា អាស្រ័យដោយកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

«ខ្ញុំឆ្លៀតយកឱកាសនេះ សម្តេចបានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង»។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែនបន្ថែម៕

មតិយោបល់