• 2021-01-27 02:46:14
  • ព័ត៌មាន

ចិន​ថា​ វត្តមាន​យោធា​អាមេរិក​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ មិន​មែន​ដើម្បី​សន្តិភាព​

  • 2021-01-27 02:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធា​ដឹក​យន្តហោះ​របស់​អាមេរិក​មួយ​គ្រឿង​បាន​បើក​ ចូល​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​កាល​ពី​ដើម​សប្ដាហ៍​នេះ។​

ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ថា​ អាមេរិក​មាន​ចេតនា​បញ្ជូន​នាវា​​ និង​យន្តហោះ​ចូល​មក​ផ្លូវទឹក​មាន​ជម្លោះ​ ដើម្បី​​បង្ហាញ​សាច់ដុំ ហើយ​វា​​មិនល្អ​​នោះ​ទេ​សម្រាប់​​សន្តិភាព​។​ ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មួយ​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt និង​នាវា​អម​ចំនួន​បី​។

​ផ្ទុយ​ពី​ចិន​ អាមេរិក​វិញ​ ​បាន​ហៅ​ការ​បើក​ចូល​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ខ្លួន​ថា​ ​ជា​សេរីភាព​នាវាចរណ៍​របស់​សមុទ្រ​។ សកម្មភាព​នេះ​​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ថ្មី ចូ បៃ​ដិន ចូលកាន់​តំណែង៕

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់