- 2021-01-29 03:25:20
- ព័ត៌មាន
បើបានទៅលេងកំពត កុំភ្លេចរកទិញហូប ឲ្យស្គាល់ជាតិ
- 2021-01-29 03:25:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបានទៅលេងកំពត កុំភ្លេចរកទិញហូប ឲ្យស្គាល់ជាតិ
ចន្លោះមិនឃើញ
ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃ ទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ នៅក្នុងខេត្តកំពត ក្រៅពីមានរមណីយដ្ឋានជាទីទាក់ទាញ ក៏មានសំណង់ចាស់ៗបុរាណជាច្រើន ហើយកាន់តែជាពិសេសនោះ គឺមានម្ហូបអាហារប្លែកៗ និងដំណាំ ផ្លែឈើ ប្រចាំខេត្តរបស់ខ្លួន ដែលមានដូចខាងក្រោមនេះ៖
១ ទុរេន ៖
ទុរេន ជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិឈ្មុយឆ្ងាញ់ ហើយចំពោះតំលៃវិញ ក៏ថ្លៃគួរសមដែរ ជាពិសេសទុរេននៅខេត្តកំពតតែម្តងមានរសជាតិឈ្ងុយឆ្ងាញ់ ខុសពីបណ្តាខេត្តផ្សេងៗ ដែលគ្រប់គ្នាប្រាថ្នាចង់ញុាំនៅខេត្តកំពត ។
២ នំបញ្ចុកទឹកម្ហេច ៖
គឺជាអាហារសម្រន់ល្បីឈ្មោះមួយប្រចាំ ខេត្ត កំពត ភ្ញៀវទេសចរណ៍ដែលមកខេត្ត មួយនេះតែងតែមកពិសាអាហារមួយមុខនេះ មិនដាច់ឡើយ ។ នៅឃុំ ព្រៃតុំ ស្រុកទឹកឈូ ខេត្ត កំពត សម្បូរទៅដោយ អាហារប្រភេទនេះលក់ណាស់។នំបញ្ចុកទឹកម្ហេច ខុសពីនំបញ្ចុកសម្លខ្មែរ ណាំយ៉ា ឬ ការរី ដែលចំណុចខុសនោះ គឺត្រង់ ទឹកសម្ល និង ចង្វាយនំ។ នំបញ្ចុកត្រូវបានគេធ្វើភ្លាមយកពិសាភ្លាមតែម្ដង មិនចាំបាច់ចាប់ជាចង្វាយនោះឡើយ ចំពោះទឹកសម្លវិញ ក៏ខុសគ្នាដែរ។លក្ខណៈពិសេសទឹកសម្លនោះ គឺធ្វើពីត្រីសមុទ្រ ដោយស្ងោរឲ្យឆ្អិនអាចបេះបាន យកមកផ្សំជាមួយ ស្លឹកខ្ទឹម មើមខ្ទឹម ម្ទេសទឹកត្រី ស្ករ អំបិល ជាមួយទឹកស៊ុនស្ងោត្រី។
៣ ទាបំពង៖
កន្លែងលក់ទាបំពងដ៏ល្បី នៅផ្សារឈូក ស្រុកឈូក ខេត្តកំពត។
៤ នំស្លឹកចាក៖
អ្នកទៅលេងខេត្តកំពតប្រហែលជាធ្លាប់ឃើញ ឬក៏ធ្លាប់បានទិញនំស្លឹកចាកទទួលទានផងដែរ។ នំ នេះធ្វើឡើងពីអង្ករដំណើបដែលត្រាំហើយកិនជាម្សៅរួចលាយជាមួយស្ករត្នោត ល្ងរ និងដូង ហើយវេចខ្ចប់ដោយស្លឹកចាកមុននឹងយកទៅអាំង។ អ្នកដែលធ្លាប់បរិភោគនំប្រភេទនេះសរសើរថាឆ្ញាញ់ និងមានក្លិនឈ្ញុយ។
៥ ចាហួយដូង៖
ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣១ ពីថ្នល់បែកគុស ទៅស្រុកកំពុងត្រាច ខេត្តកំពត មកដល់ម្ដុំភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ទឹកដីខេត្តកំពត នៅសងខាងផ្លូវឃើញមានលក់ដូងជាហូរហែ។ មិនមែនមានតែដូងទេ ប្រសិនអែបខាងផ្លូវរួចចូលទៅអង្គុយលេងបន្តិច និងឃើញមានតាំងពីស្ករត្នោត ស្ករផែន ឪឡឹក ត្រសក់ស្រូវ ជាពិសេសចាហួយដូង ក្លិនឡើងឈ្ងុយ។
៦ នំដង្កូវ៖
សិប្បកម្មនំដង្កូវ នៅខេត្តកំពត ល្បីល្បាញថាឆ្ងាញ់ ដោយមានគ្រឿងផ្សំ ម្សៅមី ស្ករស ខ្ទិះដូង និង ពងទា ។