• 2021-02-03 04:05:55
  • ព័ត៌មាន

​ជា​រដ្ឋ​កាន់​មូស្លីម​ តែ​​ឥណ្ឌូណេស៊ី​មាន​រូប​សំណាក​ព្រះ​យេស៊ូ​ដ៏​ធំ​សម្បើម​មួយ​ មិន​ចាញ់​ប្រេស៊ីល​

  • 2021-02-03 04:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក​ព្រះយេស៊ូ​លើក​ដៃ​ប្រទាន​ពរ​ ដ៏​ធំ​សម្បើម​មួយ​ លាក់​ខ្លួន​នៅ​លើ​កោះ​នា​ទីក្រុង​ ម៉ាណាដូ ប្រទេស​ឥណ្ឌូណេស៊ី​ មិន​សូវ​មាន​នរណា​ដឹង​។​

រចនាសម្ព័ន្ធ​រូប​សំណាក​នេះ​មាន​កម្ពស់​សរុប​ ប្រមាណ​ ៥០​ម៉ែត្រ​ ក្នុង​នោះ​ជើង​ទម្រ​៣​ថ្នាក់​មាន​កម្ពស់​ ២០​ម៉ែត្រ​ ហើយ​៣០​ម៉ែត្រ​ទៀត​ជា​កម្ពស់​តួ​ខ្លួន​រូប​សំណាក​។ ប្រទេស​ឥណ្ឌូណេស៊ី​ ជា​រដ្ឋ​កាន់​សាសនា​ឥស្លាម​ ប៉ុន្តែ​រដ្ឋាភិបាល​ផ្តល់​សិទ្ធ​សេរីភាព​ពេញលេញ​ដល់​អ្នក​ជឿ​សាសនា​ដទៃ​រួម​មាន​ គ្រីស្ទបរិស័ទ, ហិណ្ឌូ និង​ពុទ្ធ​សាសនា​។​ ​​

​បើ​យោង​តាម​កម្ពស់​ រូប​សំណាក​នេះ ជា​រូប​សំណាក​ព្រះ​យេស៊ូ​ខ្ពស់​បំផុត​លើ​ពិភពលោក​ ស្មើ​គ្នា​នឹង​កម្ពស់​រូប​សំណាក​ព្រះ​យេស៊ូ​ដ៏​ល្បីល្បាញ​នៅ​ទីក្រុង រីយ៉ូ ​ដឺ​ហ្សា​ណេរ៉ូ​ របស់​ប្រេស៊ីល​​ (៣០​ម៉ែត្រ) ប៉ុន្តែ​ស្ថិតនៅ​រយៈ​កម្ពស់​ទាម​ជាង​បើ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ​៕

រូបសំណាកនៅឥណ្ឌូណេស៊ី

រូបសំណាកនៅប្រេស៊ីល

ប្រភព៖ Livingasean ប្រែសម្រួល៖ សៀនហួរ

មតិយោបល់