• 2021-02-06 01:50:00
  • ព័ត៌មាន

ការងារសម័យថ្មី! លុយរត់រក​គ្មានកំណត់ ធ្វើការ​បានពីគ្រប់ទីកន្លែងកាន់តំណែងធំក្នុងវិស័យឌីជីថល

  • 2021-02-06 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស្រលាញ់វិស័យឌីជីថល ?

  • ចង់ស្វែងយល់ពីពិភពជំនួញ ?

  • ចង់​អភិវឌ្ឍខ្លួនឯង ចាប់យកតំណែងដំណែងធំ ?

  • ធ្វើការ​បាន​ពីគ្រប់ទីកន្លែង និង​មានចំណូលច្រើន

សម្រាប់​អ្នក​មានទេពកោសល្យ​ផ្នែកលក់ ឬ ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ឱកាសការងារដ៏ល្អកម្រមានកំពុង​រង់​ចាំលោក​អ្នក​!

Sabay កំពុងប្រកាស​រកអ្នកដែលស្រឡាញ់វិស័យឌីជីថល ចូលចិត្តការងារ​បែប​ច្នៃ​ប្រឌិត​ថ្មីៗ មិនចូលចិត្ត​​ធ្វើការដដែលៗ ឬ​នៅអង្គុយមួយ​កន្លែង​ ដើម្បីចូលរួមជាមួយក្រុមការងារពាណិជ្ជកម្ម (Commerce) ក្នុងមុខតំណែងដំណែងជា Senior Client Success Executive (Senior Sale)

ហេតុអ្វីគួរ​ចូលរួម​ ជាមួយ​ Sabay?

Sabay ជាក្រុមហ៊ុន Media ដែលឈានមុខគេ ​ប្រមូលផ្តុំ​ដោយ​អ្នក​មានទេពកោសល្យ និង សមត្ថភាពមកពីគ្រប់ប្រទេស ទូទាំងពិភពលោក។

« We are young, dynamic and a bit crazy» ជាមួយបរិយាកាសការងារ​បែប​សប្បាយៗ តែ​ម៉ត់ចត់​ និង​ស្វាហាប់ ធ្វើ​ឲ្យ Sabay បង្កើត​បាន​នូវ​ភាពលេចធ្លោជាច្រើន និង​ការ​ច្នៃប្រឌិតថ្មីៗ ​ក្នុង​វិស័យឌីជីថល ដែលកំពុងតែវិឌ្ឍទៅមុខឥតឈប់ឈរ។ ក្រុមហ៊ុនតែងផ្ដល់តម្លៃ លើកទឹកចិត្ត និងផ្ដល់ឯករាជ្យភាពក្នុងការបញ្ចេញគំនិត យោបល់ និងសេរីភាពការងារដល់បុគ្គលិកគ្រប់គ្នា​។

Sabay ផ្តល់ជូននូវបរិយាកាសការងារពោរពេញដោយការ​ប្រកួត​ប្រជែង ជាមួយ​លក្ខខ័ណ្ឌ​ល្អៗជាច្រើនទៀត​ដូចជា ៖

១. ប្រាក់ចំណូលឥតដែនកំណត់ (Competitive Salary) ៖ អាស្រ័យទៅលើសមត្ថភាព និងទំហំការងារដែលសម្រេចបាន។​

២. បង្កើត​គំនិតច្នៃ​​ប្រឌិត​ថ្មីៗ ដោយ​ខ្លួន​ឯង ៖ Sabay គាំទ្រនូវរាល់ការច្នៃ​ប្រឌិតថ្មីៗ របស់​បុគ្គលិក។

៣. លក្ខខ័ណ្ឌការងារបត់បែន ៖ អ្នក​អាច​ធ្វើ​ការ​បានពីគ្រប់ទីកន្លែងមិនតម្រូវ​ឲ្យ​មក​អង្គុយធ្វើការ​ជាប់នៅ​អូសហ្វីសនោះទេ​ ។​ ម៉ោង​ការងារ​ប្រែប្រួល​តាម​កាលៈទេសៈ។

៤. បរិយាកាសការងារល្អ ៖ រចនាសម្ព័ន្ធក្រុមហ៊ុនច្បាស់លាស់​ រឹងមាំ តាមស្តង់ដារអន្តរជាតិ និង​មានវិជ្ជាជីវៈខ្ពស់។ លើសពីនេះ​ យើង​មានក្រុមការងារច្រើនជាតិសាសន៍ ដែលធ្វើការងារជាក្រុម និង​មាន​ថ្នាក់​ដឹកនាំ​ចាំ​ផ្តល់ប្រឹក្សាយោបល់។

៥. ឱកាស​អភិវឌ្ឍន៍​សមត្ថភាពខ្លួនឯង ៖ អ្នក​មិនមែនធ្វើការ​ដូចអ្នកលក់​ធម្មតា​នោះទេ តែមានឱកាសរៀនសូត្រ និងចូលរួមដោយផ្ទាល់ ក្នុងការងារ ទីផ្សារ ពាណិជ្ជកម្ម និង ផលិតកម្មកាន់តែស៊ីជម្រៅ។ បន្ថែមពីនេះ អ្នកក៏ជាអ្នកទីផ្សារម្នាក់ផងដែរ (Marketing) ដែល ​តម្រូវ​ឲ្យសិក្សាស្វែងយល់​ពីជំនួញទាំងក្នុង​ និងក្រៅប្រទេស។

ចាប់អារម្មណ៍ ? ប្រញាប់ដាក់ពាក្យមកឥលូវ​នេះ ដោយ​គ្រាន់​តែ​ផ្ញើ CV មក​កាន់ ៖

  • Email ៖ hr@sabay.com

សម្រាប់ព័ត៌មានលម្អិត​ ៖

  • ហ្វេសប៊ុកផេក ៖ Sabay Job

  • វិបសាយ ៖ careers.sabay

  • ទីតាំងក្រុមហ៊ុន Sabay ៖ #308, Preah Monivong Blvd, Phnom Penh, Cambodia

  • លេខទូរស័ព្ទ ៖ 086 73 75 54 / 099 470 726 ៕

សុខុន សុម៉ាភាវី

មតិយោបល់