• 2021-02-06 04:58:29
  • ព័ត៌មាន

បង្ហាញមុខអភិបាលរាជធានីភ្នំពេញ ៤ រូប ទាំងអតីត និងបច្ចុប្បន្ន កាន់តំណែងបានយូរឆ្នាំជាងគេ

  • 2021-02-06 04:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់តាំងពីឆ្នាំ ១៩៤១ រហូតមកដល់បច្ចុប្បន្ននេះ រាជធានីភ្នំពេញ បេះដូងនៃព្រះរាជជាណាចក្រកម្ពុជា មានអភិបាលកាន់មុខតំណែង ដើម្បីដឹកនាំកសាងសមិទ្ធផលថ្មីៗ មានចំនួន ១៩ នាក់ហើយ គិតទាំងឯកឧត្ដម ឃួង ស្រេង ដែលចូលកាន់តំណែងនៅក្នុងឆ្នាំ ២០១៧ ។ ដោយឡែក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្ដម ឃួង ស្រេង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ថែមទៀត។

ដូច្នេះនៅថ្ងៃនេះ “Sabay” នឹងធ្វើការដកស្រង់ឈ្មោះ អតីតអភិបាលរាជធានីភ្នំពេញ និងអ្នកកំពុងកាន់មុខតំណែងបច្ចុប្បន្ននេះ បានឈរឈ្មោះក្នុងនាមជាអភិបាលរាជធានីភ្នំពេញ បានយូរឆ្នាំជាងគេ បើគិតត្រឹមរយៈពេលជាង ២០ ឆ្នាំ ចុងក្រោយនេះ ។ ក្នុងនោះរួមមាន៖

១.ឯកឧត្ដម ជា សុផារ៉ា កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ពីឆ្នាំ ១៩៩៨ ដល់ ២០០៣

២. ឯកឧត្ដម កែប ជុតិម៉ា កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ពីឆ្នាំ ២០០៣ ដល់ ២០១៣

៣. ឯកឧត្ដម ប៉ា សុជាតិវង្ស កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ពីឆ្នាំ ២០១៣ ដល់ ២០១៧

៤. ឯកឧត្ដម លោក ឃួង ស្រេង កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ពីឆ្នាំ ២០១៧ ដល់ បច្ចុប្បន្ន ៕

មតិយោបល់
អត្ថបទពេញនិយម