• 2021-02-08 07:03:17
  • ព័ត៌មាន

មិនដែលដឹងសោះ! រាជវាំងចតុមុខកម្ពុជាឈរលេខ៥ ចំណាស់ជាងគេបំផុតក្នុងតំបន់អាស៊ាន

  • 2021-02-08 07:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​អាស៊ាន​ ធ្លាប់​ជា​បណ្ដុំ​ប្រទេស​ ដែល​គ្រប់គ្រង​ដោយ​ស្ដេច​ និង​របប​រាជា​និយម​អស់​កាល​រាប់​សតវត្ស​ តាំង​ពី​បុរាណ​ រហូត​ដល់​សព្វថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រទេស​ខ្លះ​កែប្រែ​របប​ពី​មាន​ស្ដេច​ មក​ជា​​របប​ប្រធានាធិបតី​គ្រប់គ្រង​ ក៏​ពិត​មែន​ប៉ុន្តែ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ នៅ​គោរព​ប្រតិបត្តិ​​ព្រះមហាក្សត្រ​ដដែល​តួយ៉ាង​ដូចជា​ កម្ពុជា, ថៃ, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ ជា​ដើម។ ដោយ​ឡែក​ប្រទេស​​លែង​មាន​ស្ដេច​​គ្រប់គ្រង​មួយ​ចំនួន​វិញ​​ ក៏​នៅ​តែ​​ ថែ​រក្សា និង​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​​ប្រពៃណី​ ទំនៀមទម្លាប់​​ សំណង់​ពាក់ព័ន្ធ​នឹង​រាជា​និយម​ ដូចជា​រាជវាំង​ រាជ​ដំណាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​អាស៊ាន​ ព្រះរាជវាំង​ដែល​នៅ​រក្សា​រូប​រាង​បាន​ល្អ​ ហើយ​បន្ត​សេសសល់​ដល់​សព្វថ្ងៃ​ និង​ចាស់​ជាង​គេ​គឺ​រាជវាំង​ The Palace of Yogyakarta កសាង​ពី​ឆ្នាំ​ ១៧៥៥-១៧​៥៦​ បច្ចុប្បន្ន​ស្ថិត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​ រាជវាំង​ចាស់​បន្ទាប់​ទី​២​គឺ The Grand Palace របស់​ថៃ​កសាង​ពី​ឆ្នាំ​ ១៧៨២​ ស្ថិត​ក្នុង​រាជធានី​បាងកក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខ​៣​ គឺ​រាជវាំង​ The Hue Imperial City កសាង​ឆ្នាំ​ ១៨០៤​ ស្ថិត​ក្នុង​ប្រទេស​វៀតណាម។​ លេខ​៤​គឺ​រាជវាំង​ The Mandalay Palace កសាង ១៨៥៧-១៨៥៩។ លេខ​៥​គឺ​ព្រះ​បរមរាជវាំង​ ចតុម្មុខ​មង្គល​សកល​​របស់​កម្ពុជា​ស្ថិត​ក្នុង​រាជធានីភ្នំពេញ​កសាង​ឆ្នាំ​ ១៨៦៦ ដល់​១៨​៧០។ លេខ​៦ គឺ​ The Royal Palace Luang Prabang របស់​ឡាវ​កសាង​ឆ្នាំ​ ១៩០៤។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លេខ​៧​គឺ​រាជវាំង​ The Istana Negara នៃ​រាជាណាចក្រ​សហព័ន្ធ​ម៉ាឡេស៊ី​កសាង​ឆ្នាំ​ ១៩២៨ និង​ចុង​ក្រោយ​លេខ​៨​គឺ​ព្រះរាជវាំង​ The Istana Nurul Iman នៃ​ប្រទេស​ដែន​កោះ​ព្រុយណេ​ កសាង​ឆ្នាំ​១៩៨៤។ បច្ចុប្បន្ន​ ឡាវ, វៀតណាម, មីយ៉ាន់ម៉ា​, ឥណ្ឌូណេស៊ី លែង​ជា​ប្រទេស​រាជា​និយម​ហើយ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Livingasean អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី