• 2021-02-12 04:00:35
  • ព័ត៌មាន

ជីវិត​រស់នៅ​លើកោះ​ដាច់ស្រយ៉ាលបំផុតក្នុងលោក ចំកណ្ដាលមហាសមុទ្រ​អាត្លង់ទិច (វីដេអូ)

  • 2021-02-12 04:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tristan da Cunha គឺជាកោះ​មានមនុស្ស​រស់នៅ ដែលស្ថិតនៅដាច់ស្រយ៉ាលជាងគេបំផុតក្នុងលោក។ កោះនេះ មានចម្ងាយប្រមាណ ២៧៨៧គីឡូម៉ែត្រ​ពីឆ្នេរនៅក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង និងចម្ងាយ២៤៣៧ ពីឆ្នេរនៃកោះ Falkland Islands។

កោះដែលកាន់កាប់ដោយចក្រភពអង់គ្លេស​មួយនេះ មានផ្ទៃដី ៩៨គីឡូម៉ែត្រ​ការ៉េ។ គិតត្រឹមខែតុលា ឆ្នាំ២០១៨ កោះ Tristan da Cunha មាន​ប្រជាជន​រស់នៅ ២៥០នាក់។ កោះនេះ មិនមានព្រលានយន្តហោះទេ ដូច្នេះវិធីតែមួយគត់ដើម្បីធ្វើដំណើរទៅដល់ទីនោះបាន គឺតាមរយៈ​ទូក ដែលត្រូវប្រើពេល​ពី៥ ទៅ ៦ថ្ងៃ​ ពីអាហ្រ្វិកខាងត្បូង។ សូមបញ្ជាក់ថា កោះមួយចំនួនទៀត ដែលស្ថិតនៅចម្ងាយឆ្ងាយ​ពីដីគោកដូចកោះ Tristan da Cunha គឺសុទ្ធតែជាកោះ​ដែលគ្មានមនុស្ស​រស់នៅ។

ចង់ដឹងកាន់តែច្បាស់ពីកោះ Tristan da Cunha សូមទស្សនា​វីដេអូ​ឯកសារ ខាងក្រោមនេះ៖

មតិយោបល់