• 2021-02-15 03:09:03
  • ព័ត៌មាន

Trump រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​សារ​ជា​ថ្មី​ក្រោយ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​អាមេរិក

  • 2021-02-15 03:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Donald Trump រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ម្ដង​ទៀត​ ក្រោយ​សវនាការ​ជំនុំជម្រះ​ក្ពី​ពី​បទញុះញង់ឲ្យមានអំពើហិង្សា បាន​បញ្ចប់។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន ១០០ នាក់ បានបោះឆ្នោតក្នុងសំឡេង ៥៧ ទល់​នឹង ៤៣។លទ្ធផលនៃសំឡេងឆ្នោតនេះ បានកំណត់ថា លោក​ Trump «មិន​មាន​ទោស» ពី​បទ​ចោទប្រកាន់​ពី​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី ៦ ខែ​មករា​នោះ​ទេ។

មាន​ការ​ចោទ​ប្រកាន់​​ថា​លោក Trump បាន​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​ហិង្សា​ ព្រោះ​ការ​​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បោះឆ្នោត​ត្រូវ​បាន​លួច​បន្លំ ហើយ​ថា​លោក Trump បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​រូប​លោក ឲ្យ​តស៊ូ​យ៉ាង​ខ្លាំង​ក្លា​មុន​នឹង​ពួកគេ​បាន​លុកលុយ​វិមាន​សភា​៕

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី