• 2021-02-15 12:20:58
  • ព័ត៌មាន

ភីយ៉ា​បង្ហើប​អារម្មណ៍​ពិត​ក្នុង​ចិត្ត ក្រោយ​ក្លាយ​ជា​ទូតសុឆន្ទៈ​របស់​ម៉ាលី

  • 2021-02-15 12:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ភីយ៉ា​ ដែល​ជា​តារា​មួយ​ដួង​ លេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿងសុផាត រឿងស្អប់អ្នកផ្ទះ រឿងកន្ទោងខៀវ និងរឿង​អធិដ្ឋាន​ស្នេហ៍កំពុង​បញ្ចាំង​លើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ បាន​​ក្លាយ​ជា​ទូតសុឆន្ទៈ​របស់​ក្រុមហ៊ុន​គ្រឿង​សំអាង​ល្បី​ឈ្មោះ ម៉ាលី​​ កាល​ពី​ព្រឹកមិញ​នេះ។

ក្រៅ​ពី​វត្តមាន​ភីយ៉ា ក្នុងកម្មវិធី «សម្ពោធ​ផលិតផលថ្មី និងចុះកុងត្រាជាមួយទូតសុឆន្ទៈផលិតផលរបស់ក្រុមហ៊ុនម៉ាលី» ដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គេ​សង្កេត​ឃើញ​មានប្រធានក្រុមហ៊ុនធំៗ តារាសម្ដែងជាច្រើនរូប ហើយ​ជាពិសេសតំណាងចែកចាយធំៗរបស់ប្រេនម៉ាលីតែម្ដង។

កម្មវិធី​មួយនេះអាចនិយាយបានថា ជា​ពេលវេលា​ដ៏​មាន​អត្ថន័យ​សម្រាប់​កញ្ញាភីយ៉ា ដែលមានឱកាសក្លាយជាទូតសុឆន្ទៈរបស់ប្រេនល្បីមួយនេះ។ កំឡូង​ពេល​នោះ​ដែរ កញ្ញាភីយ៉ាបានមាន​ចំណាប់​អារម្មណ៍​ថា៖ " នាងខ្ញុំបានស្គាល់ប្រេនម៉ាលីនេះជិត២០ឆ្នាំមកហើយ នាងខ្ញុំក៏ជាអតិថិជនមួយរូបផងដែរមុននឹងក្លាយជាទូតសុឆន្ទៈតំណាងផលិតផលមួយនេះ ដោយសារតែគុណភាពផលិតផលប្រើឃើញផលពិតៗ ជាពិសេសម្ចាស់ប្រេនមានចក្ខុវិស័យដូចគ្នា ជាមួយរូបនាងខ្ញុំដែលចង់អោយអ្នកប្រើប្រាស់មិនរងផលប៉ះបាល់ដោយសារសារជាតិគីមីនៅក្នុងផលិតផលគ្រឿងសំអាង " ។

អ្នកស្រី ទេព ច័ន្ទបូរព្រឹក្ស ដែលជាសហស្ថាបនិក និងជាអគ្គនាយិការបស់ក្រុមហ៊ុនម៉ាលី បានរំលឹកផងដែរថាក្រុមហ៊ុនម៉ាលីគឺជាក្រុមហ៊ុនមួយដែលលេចឈ្មោះបោះសំលេងនៅក្នុងវិស័យគ្រឿង​សំអាងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលអាចនិយាយបានថាគ្រប់ទីផ្សារទូទាំងប្រទេសគឺមានលក់ផលិតផលមួយនេះ។

នៅថ្ងៃកម្មវិធីព្រឹកមិញនេះលោក ម៉ៅ ភួងពិស្ដារ ដែលជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាលីបានបាន​លើកឡើង​ថា៖ " ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាសព្វថ្ងៃ ជាពិសេសវិស័យអនឡាញ និងឌីជីថល ក្រុមហ៊ុនម៉ាលីបានសម្រេចចិត្តធ្វើការ​វិវឌ្ឍ​ខ្លួនមកលក់តាមប្រព័ន្ធឌីជីថលដើម្បីដើរអោយទាន់សម័យកាល និងផ្ដល់ភាពងាយស្រួលដល់ដៃគូអាជីវកម្មនិងអតិថិជនរបស់ខ្លួន " ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី