• 2021-02-16 05:01:58
  • ព័ត៌មាន

រំភើបជំនួសគាត់! បាត់ខ្លួនច្រើនថ្ងៃ ឥលូវរកឃើញហើយនៅក្នុងសណ្ឋាគារមួយ

  • 2021-02-16 05:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរកទាំងយប់ថ្ងៃ ផុសផង ស៊ែផង ព្រោះតែបាត់ដំណឺងមិនដឹងជាទៅដល់ទីណា! ម្ចាស់សុនខបានព្យាយាមស្វែងរកកូនសំណព្វចិត្តរបស់គាត់ ដែលបានបាត់ខ្លួននាល្ងាចថ្ងៃទី១១ ខែកម្ភៈ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ទើបមានម្ចាស់សណ្ឋាគារមួយកន្លែងនៅក្នុងខេត្តសៀមរាប បានទាក់ទងមកគាត់ថា បានរកឃើញសុនខរបស់គាត់ហើយ។

ក្រោយរកឃើញវិញ ទាំងលោកអ៊ំស្រី និងកូនរបស់គាត់ បានបង្ហាញក្តីរំភើប ថែមទាំងបានអរគុណទៅដល់ម្ចាស់សណ្ឋាគារដែលបានមើលថែ និងដាក់ចំណីឲ្យ ប៊ែលលី និងបានទាក់ទងមកកាន់ពួកគាត់ដើម្បីយក ប៊ែលលី ទៅមើលថែវិញ។

យ៉ាងណាមិញ មកដឹងរឿងមួយចំនួនក្នុងអំឡុងពេល ដែលលោកអ៊ំស្រី តាមរកប៊ែលលីទាំងថ្ងៃទាំងយប់ មិនត្រឹមតែប៉ុណ្ណោះ ក៏មានជនមួយចំនួនឆ្លៀតឱកាសបោកប្រាស់ថា បានរកឃើញឆ្កែរបស់គាត់ ដល់ពេលគាត់ខលទាក់ទងទៅវិញចុចបិទលេខរបស់គាត់មិនព្រមទទួល។ សំណាងណាស់ ដែលឆ្កែរបស់គាត់បានជួបមនុស្សចិត្តបុណ្យ ហើយនេះអាចនិយាយបានថាជាសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ ៕

អ្នកស្រឡាញ់សត្វចិញ្ចឹម ច្បាស់នឹងយល់អារម្មណ៍ នៅពេលបាត់សត្វ ដែលខ្លួនស្រឡាញ់ តើប្រិយមិត្ត មានយោបល់អ្វីខ្លះ ជុំវិញរឿងនេះ?

អត្ថបទ៖​ Art

មតិយោបល់