• 2021-02-17 07:50:17
  • ព័ត៌មាន

ក្តៅៗ ! ចាប់ពីថ្ងៃនេះប្រទេសវៀតណាម នឹងមានការឡើងខ្ពស់នៃសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ឡើងដល់កម្រិតហានិភ័យ

  • 2021-02-17 07:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានចេញសេចក្តិជូនដំណឹង ពីការឡើងខ្ពស់នៃសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ សន្ទស្សន៍កាំរស្មី វិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី ១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្តThua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះ ម៉ោង ១១ ព្រឹក ដល់ ១ រសៀល។

សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី ៨ ទៅ ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ ពពក វ៉ែនតា និងធ្វើឱ្យរលាក ក្នុងរយៈពេល ២៥ នាទី។ សន្ទស្សន៍ចាប់ពី ១១ ឡើងទៅ ជាកាំរិតកាំរស្មីយូ វីខ្លាំងណាស់ អាចបង្កឱ្យខូចខាតស្បែក និងភ្នែក ក្នុងរយៈពេល ១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះ អាទិត្យ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់