• 2021-02-18 09:22:38
  • ព័ត៌មាន

វត្ត​ព្រះពុទ្ធ​សាសនា​ Kuthodaw ដ៏​ល្បីល្បាញ​នៅ​មីយ៉ាន់ម៉ា​ ​តម្កល់​​សិលាចារឹក​ច្រើន​បំផុត​លើ​លោក​

  • 2021-02-18 09:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​ Kuthodaw គឺជា​អារាម​ និង​បណ្ដុំ​ចេតិយ​ព្រះពុទ្ធសាសនា​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​ ម៉ាន់ដាឡាយ ប្រទេស​មីយ៉ាន់ម៉ា​។

អារាម​នេះ​លាត​សន្ធឹក​ក្បែរ​ជើង​ភ្នំ​ម៉ាន់ដាឡាយ​ និង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះរាជា​ មីនដុន​ (Mindon)។ ប្រាង្គ​កណ្ដាល​នៃ​ចេតិយ​ធំ​ជាង​គេ​មាន​កម្ពស់​ ៥៧​ម៉ែត្រ​ ដោយ​សាងសង់​យក​លំនាំ​ស្ថាបត្យកម្ម​វត្ត​ Shwezigon ស្ថិតនៅ​ទីប្រជុំជន​ Nyaung-U មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​បុរាណ​បាហ្គាន់ (Bagan)។

បរិវេណ​វត្ត​នេះ​មាន​តម្កល់​នូវ​ផ្ទាំង​សិលាចារឹក​ច្រើន​បំផុត​លើ​ពិភពលោក​ គឺ​ចំនួន​ ៧២៩​ផ្ទាំង​ ដែល​ចារ​ជា​ភាសា​បាលី​ នៃ​ព្រះពុទ្ធ​សាសនា​ថេរវាទ​។ ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ​ និង​ជា​ទីកន្លែង​សក្ដិសិទ្ធិ​សម្រាប់​ពុទ្ធ​បរិស័ទ​ វត្ត​ Kuthodaw ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៕

ប្រភព៖ Livingasean ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី