• 2021-02-24 04:35:03
  • ព័ត៌មាន

វៀតណាមរកប្រាក់ចំណូលចូលជាតិបានជាង ៥០ពាន់លានដុល្លារពីការនាំចេញ Smart Phone

  • 2021-02-24 04:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បាននាំចេញ Smart Phone និង គ្រឿងឧបករណ៍ប្រើប្រាស់មួយចំនួន ក្នុងទំហំទឹកប្រាក់ជាង ៥០ពាន់លានដុល្លារអាមេរិក។

ប្រទេសកម្មុយនិស្តមួយនេះ ​ត្រូវបានគេកត់សម្គាល់ថា ជាប្រទេសមួយ ដែលបាននាំចេញទំនិញច្រើនជាងគេបើធៀបទៅនឹងប្រទេសរួមតំបន់។ ការនាំចេញ Smart Phone ទៅកាន់ប្រទេសក្រៅរបស់ ក្រុងហាណូយនេះ ​ប្រទេសចិនជាទីផ្សារធំជាងគេដោយក្រសោបយកចំនួន ២៥ភាគរយ ក្នុងស្ថិតិនាំចេញទាំងអស់ និង សហគមន៍អឺរ៉ុបមានចំនួន ១៩ភាគរយ។ ក្រៅពីនោះនៅមានប្រទេសផ្សេងទៀត ក៏ជាចំណែកទីផ្សារសំខាន់របស់រៀតណាម មានប្រទេស អាមេរិក កូរ៉េខាងត្បូង និង អារ៉ាប់រួម​។

ប្រទេសនៅជាប់កម្ពុជាមួយនេះ កំពុងតែសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍទៅលើ បច្ចេកវិទ្យា A.I, IoG និង ប្រព័ន្ធ 5G ដោយគ្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ ២០២២​ ខាងមុខនេះ៕

ប្រភព៖ gizmochina ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់
អត្ថបទថ្មី