• 2021-02-24 09:46:03
  • ព័ត៌មាន

ម៉ាឡេសុី ឆាប់ៗនឹងវិលទៅរកសភាពដើមវិញ បន្ទាប់ពីការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃនេះ

  • 2021-02-24 09:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឡេសុីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដរបស់ខ្លួនហើយនៅក្នុងថ្ងៃនេះបន្ទាប់ពីរង់ចាំអស់មួយរយៈកន្លងមក។

លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ជាមនុស្សដំបូងដែលបានចាក់វ៉ាក់សាំងការពារកូវីដនេះ។ ក្តីរំពឹងរបស់ប្រទេសនេះ គឺផ្តល់វ៉ាក់សាំងទៅដល់ប្រជាជនយ៉ាងហោចណាស់ឲ្យបាន ៨០ភាគរយក្នុងឆ្នាំនេះ។ ក្នុងមួយថ្ងៃត្រូវចាក់ឲ្យបាន​ ១៥មុឺននាក់ ទៅតាមផែនការដែលបានកំណត់។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រុង កូឡាឡាំពួរ ។ ម៉ាឡេសុីមានគោលដៅបិទបញ្ចប់ព្រឹត្តិការកូវីដនៅចុងឆ្នាំនេះ​ហើយអនុញ្ញាត្តិឲ្យមានរៀបចំការបោះឆ្នោះសកលជាថ្មីឡើងវិញ៕

ប្រភព៖ Channelnewsasia ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់