• 2021-02-25 08:12:26
  • ព័ត៌មាន

ថៃឈ្នះក្ដីលើការទាមទារយក ផ្ដែរប្រាសាទភ្នំត្រងោល និងត្រពាំងហង្ស ពីសហរដ្ឋអាមេរិក

  • 2021-02-25 08:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាមេរិក​​ព្រម​ប្រគល់​ផ្ដែរ​ប្រាសាទ​បុរាណ​ចំនួន​២​ផ្ទាំង​ ដែល​ត្រូវ​​នាំ​ចេញ​ពី​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​ ហើយ​​បច្ចុប្បន្ន​​ដាក់​តាំង​នៅ​សារមន្ទីរ​នៅ​សហរដ្ឋ​អាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ការងារ​ភាគី​ទាំង​សង​ខាង​បាន​រៀបចំ​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​នូវ​វត្ថុបុរាណ​ដូច​បាន​រៀបរាប់​ខាង​លើ​​ ក្រោយ​ពី​បាន​ចូល​ក្នុង​នីតិវិធី​ផ្សះផ្សា​គ្នា​ ជាមួយ​នឹង​រដ្ឋាភិបាល​កណ្ដាល​សហរដ្ឋ​អាមេរិក​ រួច​មក​។​ លោក​ ដេវិត​ អិល​ អិន​ឌ័រសាន់​ អយ្យការ​ តំបន់​ California ខាង​ជើង​ ជា​ដើម​បណ្ដឹង​បាន​ថ្លែង​ថា​ "សហរដ្ឋ​ប្ដេជ្ញា​ ប្រគល់​វត្ថុ​បុរាណ​ ដែល​ត្រូវ​គេ​លួច​មក​នោះ​ ប្រគល់​ត្រឡប់​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​វិញ​ ដែល​ចង់​រក្សា​បេតិកភណ្ឌ​របស់​ខ្លួន​ឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផ្ដែរ​ទាំង​ពីរ​ផ្ទាំង​ ត្រូវ​គេ​លួច​ និង​លក់​ឲ្យ​ឈ្មួញ​អឺរ៉ុប​ នៅ​ចុង​ទសវត្ស​១៩៦០។ ផ្ដែរ​ទី​មួយ​ យក​ចេញ​ពី​ភ្នំ​ត្រងោល​ ខេត្ត​ស្រះ​កែវ​ ផ្ដែរ​ទី​ពីរ​ យក​ចេញ​ពី​ប្រាសាទ​ត្រពាំង​ហង្ស​ ខេត្ត​បុរី​រម្យ​ ឬ​បុរីរ៉ាំ​ ប្រទេស​ថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាសាទ​ភ្នំ​ត្រងោល​ ឯកសារ​ថៃ​ហៅ​ថា​ ប្រាសាទ​ខៅ​ឡូន​។ ប្រាសាទ​ត្រពាំង​ហង្ស​ ឯកសារ​ថៃ​ ហៅ​ថា​ ប្រាសាទ​ ណង ហុង​ ជា​ប្រាសាទ​ខ្មែរ​​ក្នុង​អតីត​កាល សម័យ​មហានគរ​៕

ប្រភព៖ thairath អត្ថបទ៖ សៀនហួរ

មតិយោបល់