• 2021-02-27 02:11:53
  • ព័ត៌មាន

អាហារ ៧មុខងាយស្រួលធ្វើ ញុំាចូលគ្នាឆ្ងាញ់ខ្លាំង ហើយជួយពង្រឹងសុខភាពឲ្យរឹងមាំ

  • 2021-02-27 02:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់បានសុខភាពល្អ របបអាហារត្រឹមត្រូវពិតជាចាំបាច់។ ក្នុងនោះមានអាហារសុខភាពមួយចំនួនធំ ញុំាតែឯងមិនសូវចាប់មាត់ទេ ទាល់តែចេះដាក់លាយគ្នាជាមួយម្ហូបផ្សេងទើបឆ្ងាញ់ ហើយគួរឲ្យចង់ញុំា ឬស្រួលញុំា ដែលក្នុងនោះមានដូចជា ៖

១. យ៉ាអួរ និងផ្លែចេក ៖ ប្រៀបបាននឹង ប៉ូតាស្យ៉ូម និងប្រូតេអ៊ីនក្នុងចានតែមួយ។ ជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់អ្នកហាត់ប្រាណ ញ៉ាំមុនពេលចាប់ផ្តើមហាត់។ វាជួយឲ្យអ្នកមានកម្លាំង និងហាត់បានយូរ។ ដើម្បីទទួលបានវីតាមីនពេញលេញ និងល្អបំផុតចំពោះសុខភាពអ្នកគួរជ្រើសរើស យ៉ាអួ រសជាតិដើម របស់ គិរីសួគ៌ ដែលគ្មានបន្ថែមសារជាតិឲ្យរក្សាទុកបានយូរ។ យ៉ាអួ គិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។

២. ពងទា និង ឈីស៖ ដែលអាចញ៉ាំជាអាហារពេលព្រឹក ហើយរោយឈីសពីលើតិចៗមក ឆ្ងាញ់ខ្លាំងហ្មង។ ក្នុងពងទាសម្បូរដោយវីតាមីន D ឯក្នុងឈីសសម្បូរកាល់ស្យូម។

៣. ស្រូវសាលី ចេក និងគ្រាប់អាល់ម៉ុង៖ ញ៉ាំឆ្អែតហើយ ជំនួយសុខភាពបានច្រើនទៀតល្អបំផុតសម្រាប់អ្នកចង់ឡើងគីឡូ ឬរក្សាគីឡូ។

៤. សាល់មុន ទឹកត្រីបុក ៖ អាហារជប៉ុនកាត់ខ្មែរ មួយមុខនេះកំពុងពេញនិយមខ្លាំង សូម្បីតែអ្នកមិនសូវចេះញ៉ាំត្រីសាល់ម៉ុន ក៏ចង់ភ្លក្សសាកដែរ។ នៅក្នុងត្រីសាល់ម៉ុនមានអូមេហ្គា៣ ដែលជំនួយដល់ភ្នែកជាពិសេស។

៥. ផ្លែឈើ និងសូកូឡា ៖ យកសូកូឡាមកកម្ដៅឲ្យក្ដៅ ហើយចិតផ្លែឈើជាចំណិតៗហើយយកមកជ្រលក់ ដឹងតែចាប់មាត់ឆ្ងាញ់ ។ អាចញ៉ាំក្រោយពេលបាយធ្វើជាបង្អែមលាងមាត់។

៦. សាំងវិច ផ្លែប័រ ត្រីធូណា៖ ផ្លែប័រត្រូវបានគេទទួលស្គាល់ថាល្អបំផុតសម្រាប់សុខភាពបេះដូងមនុស្សគ្រប់គ្នា។ យកផ្លែប័រមកហាន់ជាចំណិតៗ លាយជាមួយសាច់ត្រីធូណា ហើយដាក់លើនំបុ័ងបន្ទះ ធ្វើជាសាំងវិច។ អាចញ៉ាំជាអាហារពេលព្រឹក ឬអាហារសម្រន់។

៧. ផ្លែឈើ និងទឹកដោះគោសុទ្ធ ៖ ប្រសិនបើសល់ផ្លែឈើនៅផ្ទះ សាកយកមកក្រឡុកជាមួយទឹកដោះសុទ្ធ ប្រាកដជាឆ្ងាញ់ប្លែកមាត់ ហើយញ៉ាំបានទាំងមនុស្សចាស់ និងកូនក្មេង។

អ្នកគួរប្រើទឹកដោះគោសុទ្ធ គិរីសួគ៌ ដែលសម្បូរដោយសារជាតិចិញ្ចិម និង វីតាមីនទ្រទ្រង់រាងកាយ ផលិតស្រស់ៗ ជារៀងរាល់ថ្ងៃ ដោយមិនមានបន្ថែមសារជាតិរក្សាគុណភាព។ ដំណឹងល្អ! បើអ្នកទិញទឹកដោះគោសុទ្ធ គិរីសួគ៌ចំណុះ ២លីត្រ ថ្ងៃនេះ អ្នកនឹងទទួលបាន យ៉ាអួ គិរីសួគ៌ដោយឥតគតិថ្លៃចំនួន ២ កែវ ។

យ៉ាអួ និង ទឹកដោះគោសុទ្ធគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋានខ្មែរមួយនេះ បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអ៉ីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវរសជាតិ គុណភាពខ្ពស់ និងទំនុកចិត្តដល់អ្នកទទួលទាន។

សម្រាប់ព័ត៌មានបន្ថែមអំពីការថែមជូន និងប្រូម៉ូសិនផ្សេងៗ សូមចូលទៅកាន់គេហទំព័រហ្វេសបុក ៖ Kirisu farm

វិជ្ជនី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី