• 2021-02-26 08:04:53
  • ព័ត៌មាន

ច្បាស់ហើយ! បុរសជនជាតិខ្មែរនៅឬស្សីកែវ ដែលឆ្លងកូវីដ១៩ ព្រឹកមិញ ជាករណីពាក់ព័ន្ធក្លឹប N8

  • 2021-02-26 08:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិខ្មែរ វ័យ៣៩ឆ្នាំម្នាក់ រស់នៅខណ្ឌឬស្សីកែវ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ដោយសារគាត់ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយអ្វីដែលសំខាន់ទៀតនោះគឺគាត់ជាស្វាមីរបស់ស្ត្រីដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ (នៅក្លឹប N8)។ នេះជាការបញ្ជាក់តាមរយៈសារអេឡិចត្រូនិចរបស់លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ។

នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងបានរកឃើញអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈចំនួន៤០នាក់ ដែលក្នុងនោះមានបុរសម្នាក់ដែលរស់នៅក្នុងខណ្ឌឬស្សីកែវ ។ តាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឬស្សីកែវ បុរសវ័យ៣៩ឆ្នាំរូបនេះ បានឆ្លងពីភរិយារបស់លោក (ដែលជាប់ពាក់ព័ន្ធនឹងក្លឹប N8) ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី២៤ បន្ទាប់មករូបលោកត្រូវបានធ្វើការពិនិត្យតេស្តសំណាក រកឃើញវិជ្ជមាននៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នបុគ្គលទាំងពីររូបត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យ ៕

អត្ថបទ ៖ Art

មតិយោបល់