• 2021-02-26 09:25:11
  • ព័ត៌មាន

រដ្ឋបាលខណ្ឌឬស្សីកែវ ៖ គ្មានការបិទផ្លូវទាំងស្រុង នៅសង្កាត់ទួលសង្កែ២, សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦

  • 2021-02-26 09:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមានការបិទទាំងស្រុងនូវសង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយទៅវិញអាជ្ញាធរបានកំពុងតែបិទទីតាំងចំនួន៤ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ការឆ្លថក្នុងសហគមន៍ ២០កុម្ភៈ។ នេះបើតាមការបញ្ជាក់របស់ លោកជា ពិសីអភិបាលខណ្ឌឬស្សីកែវ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។

សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖

  • ១-សង្កាត់ទួលសង្កែទី២ មាន ០២ គឺ :

-ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២

-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២

  • ២-សង្កាត់ឫស្សីកែវ មាន ០១ គឺ :

-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ

  • ៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :

-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

មតិយោបល់