• 2021-02-26 13:02:58
  • ព័ត៌មាន

មិញនេះ! បិទ​មន្ទីរពេទ្យ​មួយ​ភ្លាម ​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ធ្លាប់​ទៅ​ព្យាបាល​នៅ​ក្រុង​ព្រះ​សីហនុ​

  • 2021-02-26 13:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មន្ទីរពេទ្យ​ឯកជន​មួយ​ឈ្មោះ ថៃខាង ​ត្រូវ​បាន​បិទ​ភ្លាម​ៗ​តែ​ម្ដង​នៅ​ល្ងាច​នេះ ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់​ធ្លាប់​បាន​ទៅ​ពិនិត្យ​ព្យា​បាល​ជំងឺ។

​មន្ទីរពេទ្យ ថៃខាង ​នេះ ​ស្ថិត​នៅ​ផ្លូវ​ឯករាជ្យ ​សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ។ ​ក្រុម​ការងារ​របស់​ខេត្ដ​សម្រេច​បិទ​ពេទ្យ​មួយ​នេះ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​ជនជាតិ​ចិន​ម្នាក់ ​មុន​ធ្វើ​តេស្ដ​ដឹង​ឆ្លង​មេរោគ​កូវីដ​១៩ ​បាន​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ខាង​លើ​នេះ។

​ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ឆ្លង ​ទើប​សម្រេច​បិទ ​ហើយ​បុគ្គលិក​និង​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ពេទ្យ​នេះ​នឹង​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​យក​សំណាក​ទៅ​ពិនិត្យ​សិន។ ​ដោយ​ឡែក​អ្នក​ចង់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខាង​លើ​ក៏​មិន​ទាន់​អាច​ចូល​ទៅ​បាន​ដែរ៕

អត្ថបទ៖ វិធាវី

មតិយោបល់