• 2021-03-01 10:48:26
  • ព័ត៌មាន

វិជ្ជមាន​កូវីដ-១៩​ម្នាក់ ដែល​បាន​ចូល​ផ្សារ​ម៉ាក្រូ​សែនសុខ​ ភ្នំពេញ

  • 2021-03-01 10:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ឬ ហៅ​កាត់​ថា CDC បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា មាន​អ្នក​ឆ្លង​កូវីដ-១៩ ម្នាក់ ដែល​បាន​ចូល​ផ្សារ​ម៉ាក្រូ​ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ។ CDC មិន​បាន​បញ្ជាក់​ទីតាំង​ថា​ ម៉ាក្រូ​សាខា​ណា​ទេ ប៉ុន្តែ​បើ​តាម​រូបភាព​ដែល​បាន​បង្ហោះ ផ្សារ​ម៉ាក្រូ​ ជា​ផ្សារ​នៅ​សាខា​សែនសុខ រាជធានីភ្នំពេញ។

រូបភាព៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង

ខាង​ CDC បាន​បញ្ជាក់​ថា អ្នក​ឆ្លង​កូវីដ-១៩​នោះ​ បាន​ចូល​ផ្សារ​ម៉ាក្រូ​ក្នុង​ថ្ងៃទី២០ កុម្ភៈ​នោះ​ អំឡុង​ម៉ោង ៥:៤១ ដល់​ម៉ោង ៦:៤៨ ល្ងាច

ទន្ទឹម​នឹង​នេះ​ CDC អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​ផ្សារ​ម៉ាក្រូ​អំឡុង​ពេល​នោះ មក​ធ្វើ​តេស្ត​តាម​ទីតាំង​កំណត់​ដោយ​អាជ្ញាធរ​សុខាភិបាល ប្រសិន​បើ​ "មាន​រោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម"។ ប្រសិន​បើ​មិន​មាន​នោះ​ទេ CDC ណែនាំ​ឲ្យ​តាមដាន​សុខភាព​ផ្ទាល់​ខ្លួន រយៈ​ពេល ១៤ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ ២០២១៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់