- 2021-03-01 13:58:17
- ព័ត៌មាន
មិញៗហ្នឹង! ណាហ្គាវើល ស្ម័គ្រចិត្តផ្អាកអាជីវកម្មខ្លួនឯង ក្រោយបុគ្គលិកឆ្លងកូវីដ ដល់១១នាក់
- 2021-03-01 13:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិញៗហ្នឹង! ណាហ្គាវើល ស្ម័គ្រចិត្តផ្អាកអាជីវកម្មខ្លួនឯង ក្រោយបុគ្គលិកឆ្លងកូវីដ ដល់១១នាក់
ចន្លោះមិនឃើញ
ក្រុមហ៊ុន NAGA ស្ម័គ្រចិត្តបិទផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នកន្លងមកបុគ្គលិក NAGA ចំនួន ១១រូប ត្រូវបានរកឃើញថាមាន "វិជ្ជមានកូវីដ-១៩"។
នេះបើតាមប្រភពពី Telegram ឯកសារមន្រ្ដីសាធារណៈ ចេញផ្សាយនាយប់ថ្ងៃទី១ ខែមីនានេះ។
រំលឹកថាកាលពីពេលកន្លងទៅនេះ ណាហ្គាវើល ក៏បានធ្វើតេស្ដបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់រួចម្ដងហើយ ក្រោយពីពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈកន្លងទៅនេះ។ ខណៈដែលប៉ុន្មានថ្ងៃមុន មានដំណឹងថាបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ រកឃើញវិជ្ជមានកូវីដ១៩។ តែសម្រាប់ថ្ងៃនេះវិញ ក្រុមហ៊ុន បានបញ្ជាក់ដោយខ្លួនឯងថា មានរហូតដល់១១នាក់ហើយដែលឆ្លងមេរោគ។
ដោយសារតែមានចំនួននេះហើយ ទើបក្រមហ៊ុនណាហ្គា ស្ម័គ្រចិត្តបិទអាជីវកម្មខ្លួនឯងដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ១៩៕