• 2021-03-03 03:29:06
  • ព័ត៌មាន

ចិត្តធម៌មែន! យុវជនម្នាក់រើសបានកាបូបមានលុយជិត៥ពាន់ដុល្លារយកទៅធ្វើរឿងមួយ

  • 2021-03-03 03:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនម្នាក់ឈ្មោះ Nguyen Viet Thuan ជនជាតិវៀតណាម រើសបានកាបូបមួយជ្រុះតាមផ្លូវ នៅពេលដែលរូបគេធ្វើដំណើរត្រលប់ពីសាលា មកផ្ទះវិញ។

ក្នុងកាបូបលុយ ដែលយុវជនខាងលើរើសបាន មានលុយសុទ្ធជាង ១៦លានដុង និងកាតដកប្រាក់ Visa Card ដែលមិនត្រូវការលេខសម្ងាត់ មានទឹកប្រាក់ ១១០លានដុង សរុបទៅជាង ៥ពាន់ដុល្លារអាមេរិក។ ក្រៅពីទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងកាបូបមាន ឯកសារសំខាន់ៗផ្សេងទៀត របស់អ្នកដែលជ្រុះបាត់នោះ។ បន្ទាប់ពីប្រទះឃើញកាបូបជ្រុះភ្លាម យុវជន Viet Thuan បានបើកកាបូបមើលរួចឃើញមានលុយជាច្រើននៅក្នុងនោះ។ ដោយមិនបង្អង់​យូរគេក៏បានទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅក្រុង Lam Dong ដើម្បីរាយការណ៍ រកម្ចាស់មកទទួលយកវិញ ។

មិនយូរប៉ុន្មាន បុរសម្នាក់ដែលគេស្គាល់ថាជាម្ចាស់កាបូប បានមកទទួលយកកាបូបដែលខ្លួនបានជ្រុះបាត់ ក្នុងទឹកមុខរីករាយក្រៃលែង ត្បិតអីលុយនិង ឯកសារទាំងអស់រក្សានៅដូចដើម៕

ប្រភព៖ news.zing.vn ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់