• 2021-03-03 06:51:51
  • ព័ត៌មាន

ក្បែរខ្មែរយើងណាស់ ខ្យល់ពុលម្យ៉ាងកំពុងវាយលុកនៅវៀតណាម អាចបង្កជាជំងឺមហារីក

  • 2021-03-03 06:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើង ឈៀងខាងកើត និងតំបន់ដីសណ្តទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកម្ទេចល្អិត ដែលជាប្រភេទលោហៈធ្ងន់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម។

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត សិក្ខាកាម ដែលកំពុងស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាម សូមឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ពុល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្តទន្លេ Hong។

ក្នុងអំឡុងពេលនេះ គុណភាពខ្យល់គឺមិនល្អនោះឡើយ អ្នកជំនាញបរិស្ថានបានណែនាំឲ្យជៀសវាងការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក, និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ និងត្រូវលាងសំអាតរន្ធច្រមុះ នឹងទឹកអំបិល។ គួរបញ្ជាក់ឲ្យដឹងដែរថា ខ្យល់ពុលនេះមានលាយឡំជាមួយនឹងកំទិចល្អិតៗ ដែលអាចផ្គុំ និងជ្រៀតចូលដល់កូនថង់តូចៗនៃសួត និងក្នុងសសៃឈាម អាចបង្កទៅចាជំអឺមហារីក ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទឹក ៕

អត្ថបទ៖​ Art

មតិយោបល់