• 2021-03-04 01:08:17
  • ព័ត៌មាន

រំភើប! រកឃើញអ្នកឈ្នះពីការប្រកួតសែលហ្វីមុខហ្សីនរបស់អូឡេ ស្អាតៗមែន

  • 2021-03-04 01:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រាកដជាដឹងហើយថា Olay បានបង្កើត Challenge មួយដែលតម្រូវឲ្យអ្នកលេងទាំងអស់បង្ហោះរូបទៅលើ Profile ខ្លួនឯង ដាក់ជាលក្ខណៈសាធារណៈ (Public) ហើយ សរសេរហាសថេក #Olay #MukZin #NoFilterSelfie ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាថ្មីៗនេះ។

ក្រោយចាប់ផ្តើម Challenge នេះអស់រយៈពេលប្រមាណ ២សប្តាហ៍ តាំងពីដើមខែកុម្ភៈ ២០២១ ឥលូវនេះក្រុមការងារ Olay បានរកឃើញអ្នកឈ្នះចំនួន ១០ រូបហើយ ដែលបានចែករំលែករូបភាពរបស់ពួកគេ ដែលគ្មាន filter ដោយភាពជឿជាក់ ហើយទទួលបាន Like និង Share ច្រើនជាងគេបំផុត។

អ្នកឈ្នះទាំង ១០នាក់ នឹងទទួលបានផលិតផល Olay សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ ដោយឡែកក្នុងចំណោមអ្នកទទួលបាន Reaction & Share ច្រើនជាងគេចំនួន ៥នាក់នឹងទទួលបានរង្វាន់បន្ថែមជាពិសេស ដូចជា ៖

  • ពិន្ទុច្រើនជាងគេទី ១ ៖ ទទួលបាន Digital Camera ចំនួន ១រង្វាន់ (១ នាក់)
  • ពិន្ទុច្រើនជាងគេទី ២ ៖ ទទួលបាន Apple Watch ចំនួន ១រង្វាន់ (១ នាក់)
  • ពិន្ទុច្រើនជាងគេទី ៣ ៖ ទទួលបាន E-Coupon $200 ចំនួន ១រង្វាន់ (៣ នាក់)។

ព័ត៌មានលម្អិត សូមចូលទៅកាន់ ហ្វេសប៊ុកផេក ៖ Olay Cambodia

Vichny

មតិយោបល់