• 2021-12-08 03:16:13
  • ព័ត៌មាន

ឈឺចាប់ ព្រោះគេចាប់រំលោភ នារីជនជាតិអុីស្រាអែល ជម្រុញឲ្យស្រ្តីក្នុងប្រទេសខ្លួន មានសិទ្ធប្រើកាំភ្លើង

  • 2021-12-08 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីជនជាតិអុីស្រាអែលឈ្មោះ Orin Julie អាយុ ២៦ឆ្នាំ រៀបរាល់ទុក្ខសោកកាលពីអតីតកាលដែលត្រូវគេចាប់រំលោភបានសម្រេច២ដង។ នារីរូបស្រស់ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេចាប់រំលោភបានសម្រច២ដង នៅពេលនាងមានអាយុ ៨ឆ្នាំ និង អាយុ១៥ឆ្នាំត្រូវគេចាប់រំលោភម្តងទៀត។

បន្ទាប់ពីត្រូវគេចាប់រំលោភ នាងមិនបានប្រាប់គ្រួសារនិងមិត្តភក្តិឲ្យដឹងពីរឿងនេះទេ ដោយទ្រាំលាក់ទុកសម្ងំឈឺចាប់ម្នាក់ឯង។ នារីរួបនេះបន្តទៀតថា នាងចាប់ផ្តើមមានអារម្មណ៍ចង់ប្រើប្រាស់កាំភ្លើងក្រោយពេលរឿងអកុសលនោះកើតលើរូបនាង។ ដោយដាក់សន្យាជាមួយខ្លួនឯងថា ត្រូវតែមានសមត្ថភាពការពារខ្លួនឯងឲ្យខានតែបាន។

បច្ចុប្បន្ននាងសម្រេចបំណងប្រាថ្នាហើយ ដោយកំពុងបម្រើការងារនៅក្នុងកងកម្លាំងសន្តិសុខជាតិអុីស្រាលអែល ហើយមានងារថាជារាជនីកាំភ្លើង (Queen of Gun) ថែមទៀតផង ។ នាង Orin Julie ជម្រុញឲ្យស្រ្តីទាំងអស់នៅក្នុងប្រទេសអុីស្រាអែល ដាក់សំណើ់រទៅដល់រដ្ឋាភិបាលផ្តល់សិទ្ធិឲ្យពួកគេអាចប្រើប្រាស់កាំភ្លើងដើម្បីទុកការពារខ្លួននៅពេលមានរឿងអាសន្នណាមួយកើតឡើង៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី