• 2021-03-05 15:13:42
  • ព័ត៌មាន

រដ្ឋបាលស្រុកព្រះស្ដេច​ ប្រាប់​អ្នកភូមិ​ឲ្យ​ផ្អាកកម្មវិធី​អាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀង​ផ្សេង!

  • 2021-03-05 15:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ផ្អាក​កម្មវិធី​​​​អាពាហ៍ពិពាហ៍ និង​ ពិធីជប់លៀង​ផ្សេងៗ រហូត​មានការ​ជូនដំណឹង​សារជាថ្មី។​

លោក តុន សម្ផស្ស អភិបាល​ស្រុក​ព្រះស្ដេច​​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ថា ការ​ផ្អាក​នេះ​ដើម្បី​ចូល​រួម​ទប់ស្កាត់​ជំងឺកូវីដ១៩​ ខណៈ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ «២០កុម្ភៈ» កំពុង​តែ​រីករាលដាល។

ការផ្អាក​នេះ​ ផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ចាប់ពីថ្ងៃ០៥ ខែមិនា ឆ្នាំ២០២១ តទៅរង់ចាំការជូនដំណឹងជាថ្មី។

ទន្ទឹមនឹងនេះ លោក​អភិបាល​ស្រុក​ ក៏បាន​​ណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្ត​ឲ្យ​បានខ្ជាប់ខ្លួន តាមវិធានការរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានលម្អិត​ សូមអាន​សេចក្ដីជូនដំណឹង​ខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់