• 2021-03-08 00:48:35
  • ព័ត៌មាន

អ្នកស្រុកមួយ នៅកំពង់ធំឆ្លងតគ្នាហើយ ព្រឹកនេះរកឃើញស្ត្រីម្នាក់ទៀត ផ្ទុកកូវីដ ១៩

  • 2021-03-08 00:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមអ្នកជំងឺទាំង ២៤ នាក់ ដែលរកឃើញឆ្លងកូវីដ ១៩ ក្នុងសហគមន៍ដែលក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ៨ មីនា ២០២១ នេះ មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៧ ឆ្នាំ មានអាសយដ្ឋាននៅភូមិគីរីអណ្ដែត ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ដោយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៧ មីនា ២០២១ ក្រសួងសុខាភិបាល បានប្រកាសមានករណី ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ១៦ ឆ្នាំ មានអាសយដ្ឋាននៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ បានផ្ទុកជំងឺកូវីដ ១៩ ។ ដោយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដូចគ្នាផងដែរ ៕

មតិយោបល់
អត្ថបទពេញនិយម