• 2021-03-09 03:08:47
  • ព័ត៌មាន

វៀតណាមចាប់ផ្តើមផ្តល់វ៉ាក់សាំងទៅដល់ប្រជាជនខ្លួនដែលបម្រើការនៅជួរមុខ

  • 2021-03-09 03:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទៅដល់ប្រជាជនខ្លួន ដែលចាក់ជូនជាដំបូងទៅដល់អ្នកបម្រើការនៅជួរមុខ។

ប្រទេសជាប់កម្ពុជាមួយនេះ បានទទួលវ៉ាក់សាំងប្រភេទ AstraZeneca កាលពីចុងខែមុន។ រដ្ឋាភិបាលទីក្រុងហាណូយ បានឲ្យដឹងថា ពួកគេបានត្រៀមរួចរាល់ធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំងគ្រប់ចំនួន ១៥០លានដូសសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។

អ្នកដែលត្រូវបានផ្តល់អទិភាពដំបូងនោះរួមមាន ក្រុមការងារជួរមុខ គ្រូបង្រៀន កងកម្លាំងសន្តិសុខ និង មនុស្សចាស់វ័យ៦៥ឆ្នាំឡើងទៅ។ គួរឲ្យដឹងផងដែរថាវៀតណាមមានអ្នកឆ្លងកូវីដ១៩ សរុបជាង ២៥០០នាក់ ដោយក្នុងនោះតួលេខអ្នកស្លាប់ដោយសារជម្ងឺនេះមាន ៣៥នាក់៕

ប្រភព៖ Asia.Nikkei ប្រែសម្រួលដោយ៖ ពិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី