• 2021-03-09 07:15:48
  • ព័ត៌មាន

វីដេអូស្តែងៗ បង្ហាញពីមូលដ្ឋានទ័ពអាមេរិក នៅអុីរ៉ាក់ ត្រូវបានបាញ់កម្ទេចដោយគ្រាប់មីសុីល

  • 2021-03-09 07:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលក្រុងវ៉ាសុីនតោន ទើបតែបញ្ចេញវីដេអូខ្លីមួយថតបានដោយដ្រូន ពីការវាយប្រហារដោយគ្រាប់មីសុីលជាច្រើនគ្រាប់ពីសំណាក់អ៊ីរ៉ង់ ទៅលើ់មូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅទឹកដីអ៊ីរ៉ាក់ កាលពីឆ្នាំ ២០២០ កន្លងទៅ។

ការបាញ់គ្រាប់មីសុីលសំដៅទៅលើមូលដ្ឋានទ័ពអាមេរិក ជាការសងសឹកបន្ទាប់ពីអតីតប្រធានាធិបតី​ដូណាល់ ត្រាំ បញ្ជាឲ្យគេសម្លាប់លោកឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ។ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ការវាយប្រហារពីសំណាក់អ៊ីរ៉ង់ មិនមានទាហានអាមេរិកណាម្នាក់បានបាត់បង់ជីវិតនោះទេ។

សូមទស្សនា វីដេអូបង្ហាញពីការបាញ់គ្រាប់មីសុីលទៅលើមូលដ្ឋានទ័ពអាមេរិកពីសំណាក់អ៊ីរ៉ង់ ៖

ប្រភព៖ Reuters សម្រួលដោយ៖ ពិទូ

មតិយោបល់