• 2021-03-11 03:18:15
  • ព័ត៌មាន

សមត្ថកិច្ចខេត្តព្រះសីហនុ ឆែកឆេរ រកឃើញគ្រឿងញៀនបង្កប់ក្នុងម្ហូប ចូលមណ្ឌលចត្តាឡីស័ក

  • 2021-03-11 03:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ចខេត្តព្រះសីហនុ រួមមានកងកម្លាំង នគរបាល អាវុធហត្ថ យោធា និង ប្រជាការពារដែលឈរជើងការពារតាមគោលដៅមណ្ឌលធ្វើចត្តាឡីស័ក បានឆែកឆេរ រកឃើញការបង្កប់គ្រឿងញៀន ជាមូយម្ហូប ជាបន្តបន្ទាប់រហូតដល់ ៦ ករណី។ នេះបើតាមការបញ្ជាក់ពីប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម គូច ចំរើន បានបន្តថា ព្រឹត្តិការណ៍ ២០ កុម្ភៈ សមត្ថកិច្ចនៅទូទាំងខេត្តពិតជាយកចិត្តទុកដាក់ការពារបានយ៉ាងល្អ ដោយមិនឱ្យមានបទល្មើសណាមួយកើតឡើងនៅកន្លែងធ្វើចត្តាឡីស័កបានឡើយ តួយ៉ាងដូចជាករណីរកឃើញការបង្កប់គ្រឿនញៀនជាមួយម្ហូបនេះជាដើម។

ការយកគ្រឿនញៀនបង្កប់ជាមួយម្ហូបពីសំណាក់សាច់ញាតិ ឫ បងប្អូនទៅឱ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងនីមួយៗជាករណីប្រព្រឹត្តល្មើសផ្ទុយពីច្បាប់។ ជនល្មើសដែលសមត្ថកិច្ចឆែកឆេរឃើញនឹងត្រូវទទួលទោសនៅមុខច្បាប់៕

អត្ថបទ ៖ ពិទូ

មតិយោបល់