- 2021-03-12 03:52:10
- ព័ត៌មាន
អាចម៍ផ្កាយទំហំធំជាងតារាងបាល់ជិត១០ដង នឹងហោះមកក្បែរគន្លងផែនដីនៅចុងខែនេះ
- 2021-03-12 03:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចម៍ផ្កាយទំហំធំជាងតារាងបាល់ជិត១០ដង នឹងហោះមកក្បែរគន្លងផែនដីនៅចុងខែនេះ
ចន្លោះមិនឃើញ
អាចម៍ផ្កាយធំបំផុតមួយនឹងហោះឆ្លងកាត់ផែនដីនៅចម្ងាយប្រមាណត្រឹម ២លានគីឡូម៉ែត្រពីភពផែនដីនៅថ្ងៃទី ២១ ខែមីនាខាងមុខនេះ។
ការហោះមកក្បែរភពផែនដីនេះ នឹងអនុញ្ញាតឱ្យតារាវិទូមើលឃើញអាចម៍ផ្កាយឈ្មោះ 2001 FO32បានកៀកបំផុត។ 2001 FO32 ត្រូវប៉ាន់ស្មានថាមានអង្កត់ផ្ចិតប្រហែល ៩១៥ ម៉ែត្រ ពោលគឺធំជាងតារាងបាល់ទាត់៩ដង អ្នកវិទ្យាសាស្ត្ររកឃើញវាកាលពី ២០ឆ្នាំមុន។
អង្គការណាសាឲ្យដឹងថា អាចម៍ផ្កាយ 2001 FO32 នឹងឆ្លងកាត់ក្នុងល្បឿនប្រមាណ ១២៤០០០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាងល្បឿនរបស់អាចម៍ផ្កាយភាគច្រើនដែលធ្លាប់ហោះកាត់ផែនដី យើងនេះ៕