• 2021-03-17 04:14:44
  • ព័ត៌មាន

​របៀបពាក់គ្រឿងអលង្ការបង្កើនមន្តស្នេហ៍ និង​ភាពថ្លៃថ្នូរ នារីសម័យថ្មីគួរដឹង

  • 2021-03-17 04:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពីការជ្រើសរើសសម្លៀកបំពាក់ឲ្យត្រូវ​នឹង​កម្មវិធីហើយ មិត្តនារីៗក៏មិនគួរ​ភ្លេច គ្រឿងអលង្ការ ដើម្បី​បំពេញ​ការ​តុប​តែង​ខ្លួន​ឲ្យ​មាន​ភាព​ពេញ​លេញ និង​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ស្អាត​លេច​ធ្លោ​ប្លែក​ដាច់​ពី​គេ។

គ្រឿងអលង្ការ ដែល​អ្នក​ជ្រើស​រើស​ពាក់ នឹង​បង្ហាញ​ពី ចរិត​លក្ខណៈ ឬ បុគ្គល​ភាព​របស់​អ្នក​ពិសេស​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង ពេល​ចេញ​ក្រៅ​ធ្វើ​ការងារ​ទំនាក់​ទំនង​ផ្សេងៗ។​

អ្នក​ជំនាញ​គ្រឿង​អលង្ការ​ពី​ហាង​អលង្ការ SIMPL’SELF បាន​ឲ្យ​ដឹង​ថា ៖ « គ្រឿងអលង្ការ ជា​វត្ថុ​តុបតែង​ខ្លួន​បន្ថែម​ឲ្យ​មើល​ទៅ​កាន់​តែ ស្អាត និង​ ថ្លៃថ្នូរ ទាន់​សម័យ​មិន​ថា​តែ​ស្រ្តី​នោះ​ទេ បុរស​ក៏​និយម​ប្រើ​ប្រាស់​ផង​ដែរ។ ដើម្បី​តុប​តែង​ខ្លួន​ចូល​រួម​កម្មវិធី​នីមួយៗ ឲ្យ​បាន​ស័ក្ដិសម សមរម្យ មិន​មែន​ចេះ​តែ​ពាក់​ៗ​នោះ​ទេ​ អ្នក​គួរ​ដឹង​ថា​កម្មវិធី​បែប​ណា​ដែល​អ្នក​ត្រូវ​ចូល​រួម​ដូច​ជា៖ ជួប​ភ្ញៀវ​នៅ​កន្លែង​ធ្វើ​ការ, ចូល​រួម​កម្មវិធី​មង្គល​ការ​, និង​ធ្វើ​ដំណើរ​កម្សាន្ត ជាដើម» ។

​«ការ​ពាក់​គ្រឿង​អលង្ការ​មិន​ចាំ​បាច់​ទាល់​តែ​មាន​តម្លៃ​ថ្លៃ​នោះ​ទេ សំខាន់​គឺ​ជ្រើស​រើស​ពាក់​ឲ្យ​សម នឹង​កាលៈទេសៈ​វា ឬ កម្មវិធី វា​នឹង​រំលេច​ចេញ​នូវ​មន្ត​ស្នេហ៍ និង​ភាព​ទាន់​សម័យ​របស់​អ្នក​»។ អ្នក​ជំនាញ​ដដែល​ខាង​លើ​បញ្ជាក់​បន្ថែម។

ខាង​ក្រោម​នេះ​ គឺ​ជា​តិចនិក​ជ្រើសរើស​គ្រឿង​អលង្ការ​មួយ​ចំនួន​ដែល​ចែក​រំលែក​ដោយ​ Simpl’Self ៖

១. សម្រាប់​ការ​ណាត់​ជួប​ដៃ​គូ​អាជីវកម្ម ឬ ភ្ញៀវ ៖ ចូល​រួម​ប្រជុំ និង​ទៅ​ធ្វើ​ការ ពាក់​ខ្សែ​រក (ខ្សែ​តូច​ៗ) ក្រវិល និង ចិញ្ចៀន ម៉ូដ​ឌីហ្សាញ Sleek និង timeless ស័ក្ដិសម​បំផុត។ បើ​ចង់​លេង​ស្តាយ​បន្តិច​អាច​ពាក់​បន្តុប​គ្នា​ច្រើន​ជាន់ (stackable)​ តែ​ដាច់​ខាត​ត្រូវ​ម៉ូដ​សាមញ្ញ​មិន​រញ៉េរញ៉ៃ។

សម្រាប់​ការ​ណាត់​ជួប​ដៃ​គូ​អាជីវកម្ម ឬ ភ្ញៀវ ពី SIMPL’SELF

២. គ្រឿង​អលង្ការ​សម្រាប់​ពាក់​ប្រចាំ​ថ្ងៃ (Daily Look) ៖ គួរ​កំណត់​ស្ទាយ​ដែល​អ្នក​ចូល​ចិត្ត ឬ ប្រភេទ​សាមញ្ញ​ៗ ដែល​មើល​ទៅ​មិន​ស៊ាំ​ភ្នែក រី​ឯ​ខ្សែ​ក​វិញ​អាច​ជ្រើស​រើស​ខ្សែ​​តូច​ខ្លី​ជាប់​កញ្ចឹង​ក​ជា​ជម្រើស​ល្អ​សម្រាប់​ប្រចាំ​ថ្ងៃ។

គ្រឿង​អលង្ការ​សម្រាប់​ពាក់​ប្រចាំ​ថ្ងៃ ពី SIMPL’SELF

៣​. ម៉ូដសម្រាប់ដំណើរកម្សាន្ត (Traveling) ៖ ជា​ប្រភេទ​គ្រឿង​លក្ខណៈ​ធម្មជាតិ ឬ​ធ្វើ​ពី​ដៃ។ ការ​រចនា​ម៉ូដ​បែប​ថ្ម​ពាក់​កណ្ដាល ត្បូង​ប្រាក់​ពាក់​កណ្ដាល ឬ​ក៏​មាស ដែល​បញ្ចេញ​នូវ​សម្រស់​ធម្មជាតិ ឬ​បែប​ stylist ឬ fashionista។ ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប ត្រូវ​ម៉ាច់​តែ​ម្ដង។

ម៉ូដអលង្ការ​សម្រាប់ដំណើរកម្សាន្ត ពី SIMPL’SELF
ម៉ូដអលង្ការ​សម្រាប់ដំណើរកម្សាន្ត ពី SIMPL’SELF

៤. ចូល​រួម​កម្មវិធី​ធំ​ៗ (មង្គល​ការ ឡើង​ផ្ទះ​ជាដើម) ៖ គ្រឿង​អលង្ការ​ចាំ​បាច់ តម្រូវ​ឲ្យ​សម​ជាមួយ​នឹង​សំលៀក​បំពាក់ កម្មវិធី​ដែល​អ្នក​ចូល​រួម ។​ គួរ​ពាក់​បែប​រំលេច​ចែង​ចាំង តែ​មើល​ទៅ​ថ្លៃថ្នូរ ក្លាសិក ហើយ​ប្លែក​ភ្នែក។ ប៉ុន្មាន​ម៉ូដ​ខាង​ក្រោម​នេះ ស័ក្តិសម​សម្រាប់​កម្មវិធី​ធំ​ៗ។

ចូល​រួម​កម្មវិធី​ជប់លៀង ឬ មង្គលការ ពី SIMPL’SELF

ចាប់​អារម្មណ៍ ចង់​ផ្លាស់​ប្ដូរ​ម៉ូដ​គ្រឿង​អលង្ការ​ដែល​ទាន់​សម័យ ដើម្បី​បន្ថែម​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង? អ្នក​អាច​ទៅ​មើល​ដោយ​ផ្ទាល់​នៅ SIMPL’SELF ដែល​មាន គ្រឿង​អលង្ការ​ម៉ូដ​ទាន់​សម័យ​ជា​ច្រើន​ជម្រើស​យ៉ាង​សម្បូរ​បែប។

ចំណុច​ពិសេស​របស់​គ្រឿង​អលង្ការ​ពី ​ SIMPL’SELF ៖

  • ផ្តោត​លើ​គ្រឿង​អលង្ការ​រចនាម៉ូដ​ប្លែក សម្រាប់​នារី​សម័យ​ថ្មី​។​ មាន​ម៉ូដ​ចម្រុះ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​កាលៈទេសៈ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង
  • គ្រឿង​អលង្ការ​ទាំងអស់​សុទ្ធ​តែ​ជា​វត្ថុធាតុ​ដើម​ស្តង់ដារ​អន្តរជាតិ មិន​ធ្វើ​ឲ្យ​រោល​ស្បែក
  • ស្រោប​ដោយ​មាស​និង​ប្រាក់​សុទ្ធ ប្រើ​បាន​រយៈពេល​យូរ​​ការពារ​មិន​ប្រែ​ជា​ខ្មៅ។

ចង់​ឃើញ​ផ្ទាល់​ដើម្បី​ងាយ​ស្រួល ល​សាក អ្នក​អាច​ទៅ​ទីតាំង​ហាង SIMPL’SELF នៅ​ផ្សារ​ទំនើប​សូរិយា ​ជាន់ទី ៤ (Sorya Center Point , The Bazzar)។

សម្រាប់​ព័ត៌មាន​លម្អិត ឬ​មាន​ចម្ងល់​ផ្សេង ៗ ៖

  • លេខ​ទូរស័ព្ទ៖ 010 222 915 / 11 532 108
  • ហ្វេសប៊ុកផេក (facebook)៖ SIMPL’SELF
  • អ៉ីនស្ដារក្រាម (IG)៖ simpl_self ៕​

សុភាវី

មតិយោបល់
អត្ថបទពេញនិយម