• 2021-03-29 10:34:04
  • ព័ត៌មាន

ថៃ​បញ្ជូន​ស្វា​ជើង​ល្អ​មួយ​ក្បាល​ ទៅ​មណ្ឌល​សម្រក​ទម្ងន់​ក្រោយ​ ស៊ីចុក​មិន​តម​

  • 2021-03-29 10:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ស្វា​មួយ​ក្បាល ​​ស៊ី​ចំណី​រហូត​រីក​មាឌ​ កម្រិត​គ្រោះថ្នាក់​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​​សម្រក​ទម្ងន់​ដើម្បី​​ទទួល​ការ​ថែទាំ​សុខភាព​ឲ្យ​ដូច​ដើម​វិញ​។​

ស្វា​ឈ្មោះ ​Godzilla មាន​អាយុ​៣​ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​ ភ្ញៀវ​ទេសចរ​ដើរកាត់​ឧស្សាហ៍​ចោមរោម​ឱ្យ​ចំណី​វា​ស៊ី​នៅ​តូប​លក់ដូរ​មួយ​។​ ​​នៅក្នុង​វីដេអូ​គេ​ឃើញ​សត្វ​ស្វា​កន្ធាត់​នេះជាប់​អង្គុយ​នៅ​តូប​លក់ដូរ​នៅ​ផ្សារ​មួយ​នៅ​ប្រទេស​ថៃ ពាក់អាវ​ពណ៌​ខៀវ​ឡើង​តឹង​។​ ​

ម្ចាស់​តូប​​​ម្នាក់​បាន​ឲ្យ​ដឹងថា​ Godzilla បាន​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់​ព្រឹក ប៉ុន្តែ​មិន​អាច​សម្រក​ទម្ងន់​រប​ស់វា​បានទេ​។​​ ស្វា​នេះ​​ត្រូវ​បោះបង់ចោល​ដោយ​ម្ចាស់​តូប​មុន​។ អ្នក​លក់​ដូរ​ឈ្មោះ​ ម៉ាណុប​ ​បាន​ចិញ្ចឹម​​​មើលថែ​Godzilla ​បាន​ល្អ​ប៉ុន្ដែ​មិន​អាច​រក្សា​​ទម្ងន់​វា​ឱ្យ​ថេរ​បានទេ​ព្រោះ​​អ្នកដំណើរ​ឆ្លងកាត់​ឃើញ​ហើយ​ស្រឡាញ់​និង​ចេះ​តែ​អោយ​ចំណី​​​៕

ប្រភព៖ Coconut ប្រែសម្រួល៖ សៀនហួរ

មតិយោបល់