- 2021-03-30 08:37:00
- ព័ត៌មាន
យុវជនបាត់បង់ការងារដោយសារកូវីដ នឹងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីចាប់យកឱកាសការងារថ្មី
- 2021-03-30 08:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនបាត់បង់ការងារដោយសារកូវីដ នឹងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីចាប់យកឱកាសការងារថ្មី
ចន្លោះមិនឃើញ
វគ្គបណ្តុះបណ្តាលជំនាញលើវិស័យឌីជីថលថ្មីមួយ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះនៅខេត្តសៀមរាប ដើម្បីបំពេញជំនាញបន្ថែមដល់យុវជនដែលបានបាត់បង់ការងារដោយសារឥទ្ធិពលកូវីដ១៩ ។ វគ្គបណ្តុះបណ្តាលជំនាញនេះ គឺជាគម្រោងសាកល្បងដំបូងបង្អស់លេចចេញពីការ គាំទ្រថវិកាពីអង្គការអាល្លឺម៉ង់ដើម្បីការអភិវឌ្ឍន៍ Giz តាមរយៈក្រុមហ៊ុនឌីជីថល DataU ទីប្រឹក្សាវិទ្យាសាស្រ្តទិន្នន័យ (Data Science consultancy) ដែលមានមូលដ្ឋាននៅកម្ពុជា ធ្លាប់ឈ្នះពានរង្វាន់ពី Mekong Big Data Family។
គម្រោងនេះនឹងប្រើរយៈពេល ៣ខែ ដើម្បីស្វែងរកបេក្ខជនឆ្នើមបំផុតសម្រាប់ ៣០ មុខតំណែង ដោយជម្រុះពីបេក្ខជនដាក់ពាក្យសរុបចំនួន ៥០០ នាក់ បេក្ខជនដែលជោគជ័យនឹងទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់លើជំនាញបច្ចេកវិទ្យាឌីជីថលសំខាន់ៗ និងជំនាញទន់(soft skill)។
«ពិព័រណ៍ការងារ» នឹងត្រូវរៀបចំឡើងក្រោយពេលបញ្ចប់វគ្គសិក្សា ដោយផ្តល់ឱកាសឱ្យសិក្ខាកាម បានជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្មជាច្រើន ដើម្បីទទួលបានឱកាសការងារថ្មី។ គ្រូបណ្តុះបណ្តាលក្នុងគម្រោងនេះ ក៏នឹងត្រូវទទួលបានការបំពាក់បំប៉នជំនាញផងដែរ។
« GIZ ចង់វិនិយោគទៅលើដំណោះស្រាយច្នៃប្រឌិតថ្មី (innovative solutions) ដើម្បីចូលរួមជួយបន្ធូរស្ថានភាពតានតឹង ដែលលេចចេញពីផលប៉ះពាល់ដោយឥទ្ធិពលកូវីដ១៩ នៅកម្ពុជា។ DataU មានកំណត់ត្រាពីស្ថានភាពរបស់សិក្ខាកាមទាំងអស់ដែលត្រូវគ្នានឹងគោលដៅរបស់យើង។ ភាពជាដៃគូនេះ នឹងបង្កើតលទ្ធផលផ្ទាល់ទៅកាន់អាជីវកម្ម និងសហគមន៍។ ជាពិសេស គឺជួយដល់យុវជនដែលបាត់ការងារដោយសារកូវីដ១៩។ គម្រោងនេះនឹងកំណត់ពី ការចាប់ផ្តើមនៃ innovation និង ឱកាសរីកច្រើនថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប»។ នេះបើតាមលើកឡើងដោយលោក Makosch, Moritz ទីប្រឹក្សាភិបាល GIZ ។
«DataU គឺជាស្ថាប័នឯកទេសលើវិស័យឌីជីថល Cambodia’s Digital Talent ដែលមានបទពិសោធន៍លើសពី ២ឆ្នាំ និងត្រូវបានស្គាល់លើការផ្ដល់ជូននូវវគ្គបណ្តុះបណ្តាល world-class Data Science ។ DataU មានគោលដៅចង់ប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រទិន្នន័យមួយកម្រិតអន្តរជាតិ។ ឆ្លើយតបនឹងគោលដៅនេះ យើងបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកនូវចំណេះ ជំនាញឌីជីថលដើម្បីបំពេញសមត្ថភាពសិក្ខាកាមរបស់យើង។ យើងកំពុងឆ្ពោះទៅកាន់គោលដៅមួយនេះ ក្នុងកិច្ចសហការជាមួយ GIZ ដែលជាដៃគូដែលមានចក្ខុវិស័យដូចគ្នា ចង់ឃើញការរីកចម្រើនថ្មីនៅកម្ពុជា។ DataU បង្កើតអត្រាទទួលបានការងារ ១០០% សម្រាប់សិក្ខាកាម។ យើងក៏ទទួលបានការគាំទ្រពី Phillip Bank, UK Innovation Fund & our clients Wing, Amret Microfinance, Bongthom, Ezecom & Cellcard »។ នេះបើតាមការឱ្យដឹងពី លោក Joseph Telfer , Managing Partner DataU ។
ព័ត៌មានលម្អិត និង ដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលនេះ សូមទាក់ទង់ Email: ioni@mekongbigdata.com ៕