• 2021-03-31 02:43:27
  • ព័ត៌មាន

អាមេរិក រំសាយចោលការមិនយកពន្ធសម្រាប់ការនាំចេញផលិតផលរបស់មីយ៉ាន់ម៉ា ទៅកាន់ទីផ្សារអាមេរិក

  • 2021-03-31 02:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាជាពិសេសគឺសំដៅលើពួកយោធា ដោយពិចារណារំសាយចោលការមិនយកពន្ធសម្រាប់ការនាំចេញផលិតផលរបស់មីយ៉ាន់ម៉ា ទៅកាន់ទីផ្សារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia។

តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុងវ៉ាស៊ីនតោន បានផ្អាករាល់ការចូលរួមជាមួយ មីយ៉ាន់ម៉ា ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី រហូតដល់មានការវិលត្រលប់របស់​ រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែប ប្រជាធិបតេយ្យ។

វិធានការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវអំពើហិង្សា ដោយកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា ប្រឆាំងនឹងជនស៊ីវិលចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភះ។

ទន្ទឹមនឹងនេះ ការដាក់ទណ្ឌកម្មរបស់ អាមេរិកមកលើពួកយោធា មីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើ ប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្រោមរដ្ឋបាលថ្មីរបស់ លោក ចូ បៃដិន៕

ប្រភព៖ Asia.Nikkei ប្រែសម្រួល ៖ ពិទូ

មតិយោបល់
អត្ថបទពេញនិយម