• 2021-03-31 08:28:13
  • ព័ត៌មាន

អាមេរិក អំពាវនាវឱ្យអ្នកការទូតនិងប្រជាជនខ្លួន ចាកចេញពីមីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស

  • 2021-03-31 08:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី៣០ ខែមីនា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាឱ្យអ្នកការទូតអាមេរិកដែលមិនចាំបាច់ចេញពីប្រទេសមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការ ធ្វើឡើងចំពេលមានការបង្ក្រាបទៅលើក្រុមបាតុករ ដែលបានសម្លាប់ពលរដ្ឋសុីវិល រាប់រយនាក់ ចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ផ្តើម។

ក្រសួងការបរទេសអាមេរិក បានសំរេចចិត្ត អនុញ្ញាតឱ្យ ពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ពីព្រោះសុវត្ថិភាពរបស់ អ្នកការទូត និង បុគ្គលិករដ្ឋាភិបាល រួមទាំង ប្រជាជនអាមេរិក ជាអាទិភាពទទួលខុសត្រូវខ្ពស់បំផុតរបស់ក្រសួង។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប សុទ្ធតែបានដាក់ទណ្ឌកម្មជាការឆ្លើយតបចំពោះការធ្វើរដ្ឋប្រហារនិងការបង្ក្រាបទៅលើប្រជាជនមីយ៉ាន់ម៉ា។ ប៉ុន្តែរហូតមកដល់ពេលនេះសម្ពាធផ្នែក ការទូត មិនបានបញ្ចុះបញ្ចូល ក្រុមយោធា ឱ្យបន្ធូរបន្ថយស្ថានការណ៍នៅឡើយទេ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់