- 2021-04-02 04:28:32
- ព័ត៌មាន
អង់គ្លេស ឈប់បញ្ជាទិញផលិតផលពីរោងចក្រមីយ៉ាន់ម៉ា ក្រោយដឹងថាបានផ្តល់មូលនិធិដល់ក្រុមយោធា
- 2021-04-02 04:28:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស ឈប់បញ្ជាទិញផលិតផលពីរោងចក្រមីយ៉ាន់ម៉ា ក្រោយដឹងថាបានផ្តល់មូលនិធិដល់ក្រុមយោធា
ចន្លោះមិនឃើញ
ប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទមានទំនាក់ទំនងជិតស្និទ្ធនឹងមេដឹកនាំយោធាដែលរដ្ឋមន្រ្តីការបរទេស Dominic Raab បាននិយាយថាបានសម្លាប់ជនសុីវិលស្លូតត្រង់រួមទាំងកុមារផង។
ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម លើសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ចំពោះការចូលរួមក្នុងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយផ្តល់មូលនិធិដល់យោធាមីយ៉ាន់ម៉ា រួមទាំងមានទំនាក់ទំនង ជាមួយក្រុមឥស្សរជនយោធាជាន់ខ្ពស់ថែមទៀតផង។
ប្រទេសមីយ៉ាន់ម៉ាបានផ្ទុះការតវ៉ាចាប់តាំងពីយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ដោយបានលើកឡើងពីការចោទប្រកាន់ដោយគ្មានភស្តុតាងនៃការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា កន្លងទៅ។
គួរឱ្យដឹងថា អង់គ្លេសបានចូលរួមក្នុងបញ្ជីឈ្មោះប្រទេសអឺរ៉ុបដែលបានបញ្ឈប់ការបញ្ជាទិញផលិតផលពីរោងចក្រនៅមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា សម្លាប់មនុស្សច្រើនជាង ៥០០នាក់៕