• 2021-04-07 08:54:53
  • ព័ត៌មាន

យន្តហោះចំបាំង ចិន ១០គ្រឿង ហោះឆ្វែលចូលដែនអាកាស កោះតៃវ៉ាន់

  • 2021-04-07 08:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពចិន កាលពីថ្ងៃច័ន្ទកន្លងទៅ បានធ្វើសមយុទ្ធយោធាយ៉ាង គគ្រឹក គគ្រេង ទាំងតាមមធ្យោបាយ ជើងទឹក និង លើអាកាស ជុំវិញដែនកោះ តៃវ៉ាន់។ នេះបើតាមការឱ្យដឹងពី CNN ។

ការធ្វើសមយុទ្ធយោធានេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាការសម្ញែងបង្អួត កងទ័ពរបស់ ចិន ទៅដល់ប្រទេសអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់។ បើតាមការឱ្យដឹងពី ក្រសួងការពារជាតិតៃវ៉ាន់ កំឡុងពេលធ្វើសមយុទ្ធ យន្តហោះចំបាំងរបស់ចិន ១០គ្រឿង បានហោះឆ្វែលចូលដែនអាកាសរបស់តៃវ៉ាន់។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតី សុី ជីនពីន បាននិយាយថា "ដាច់ខាតមិនអនុញ្ញាតិឱ្យ កោះតៃវ៉ាន់ប្រកាសឯករាជ្យបានឡើយ ហើយប្រសិនបើតៃវ៉ាន់ហ៊ានផ្គើន ប្រកាសឯករាជ្យមែននោះ ក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងទ័ពវាយទៅលើដែនកោះមួយនេះតែម្តង"។

យ៉ាងណាមិញ រដ្ឋាភិបាលតៃវ៉ាន់បានចុះកិច្ចព្រមព្រៀងជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ហើយប្រសិនបើមានករណីអាសន្នណាមួយកើតឡើង រដ្ឋបាលរបស់ លោក ចូ បៃដិន បាននិយាយថា មិនទុកតៃវ៉ាន់ឱ្យនៅឯកោទេ៕

ប្រភព៖ CNN ប្រែសម្រួល៖ ពិទូ

មតិយោបល់