• 2021-04-07 09:02:05
  • ព័ត៌មាន

​មកដឹងទំនាយទាំង ៧យ៉ាងពីហេតុភេទក្នុងស្រុកទេស នៃទេពធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី

  • 2021-04-07 09:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៣ កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០២១ នៅ​វេលា​ម៉ោង​ ៤ និង ០០​នាទី ។ ទេព​ធីតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​​គ្រប់គ្រង​ថែរក្សា​ជម្ពូ​ទ្វីប​មនុស្ស​លោក​ចាប់​ពេល​នេះ​តទៅ​​ ជា​ទេវ​ធីតា​មួយ​ព្រះអង្គ​ ជាមគ្គ​នាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រី​ទី៤ នៃ​កបិល​មហាព្រហ្ម​ ។

តាម​រយៈ​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹ បុរិន្ទ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​តទៅ៖

១.ទំនាយអំពីទឹកភ្លៀង៖

ឆ្នាំនេះភពសៅរ៍ ជាធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគហើយបាននាគ៥ បង្អុរទឹកភ្លៀង៤០០ មេដែលចែកចេញជា៖

  • ចក្រវាឡ ១៦០ មេ

  • ព្រៃហេមពាន្ត ១២០ មេ

  • មហាសមុទ្រ ៨០ មេ

  • និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ បណ្ដាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំតិចកណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងច្រើន។

២.ទំនាយពីអាកាសធាតុ

ឆ្នាំនេះមានកេណ្ឌ(៣) ត្រូវត្រង់វាយោធាតុចុះ ទំនាយថា មិនក្ដៅស្អុះស្អាប់ មានខ្យល់ព្យុះច្រើន។

៣.ទំនាយទឹកទន្លេរ

ឆ្នាំនេះទំនាយអំពីទឹកទន្លេរមានសំណល់០ (សូន្យ) ទំនាយថាទឹកទន្លេ បឹងបួរធំណាស់ ធំជាងឆ្នាំទាំងពួង។

៤.ទំនាយធញ្ញាហារ

ឆ្នាំនេះមានកេណ្ឌ (២)ឈ្មោះថាវិបត្តិ ទំនាយថា ស្រូវក្នុងស្រែចំការ នឹងកើតកិមិជាតិ(ដង្កូវក្រា ដង្កូវដួងមេអំបៅសត្វល្អិត) ស៊ីបំផ្លាញផល្លានុផលផលដំណាំបានតែពាក់កណ្ដាលខូចខាតពាក់កណ្ដាលស្រុកទេសនឹងកើតកល្លិយុគយុទ្ធសង្គ្រាមនឹងប្រហារជីវិតគ្នាឥតខ្លាចស្លាប់ ច្រើននិរាស្ត្រប្រាស់ព្រាត់គ្នាជាច្រើនលើកច្រើនសារ។

៥.ទំនាយការធ្វើស្រែ

ទំនាយកេណ្ឌការធ្វើស្រែមានសេស (៧) ទំនាយថា ស្រែដីទំនាបនិងស្រែដីទួលគ្រប់ ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។

៦.ទំនាយជំងឺរាតត្បាត

ឆ្នាំនេះត្រូវចំសេស១ត្រូវត្រង់ ដើមឬស្សីជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយនឹងមានរោគាព្យាធិ៍មានកើតជំងឺដំកាត់ស្លាប់បាត់បង់ជីវិតជាច្រើន។

៧.ទំនាយព្រះអាទិត្យ

ឆ្នាំនេះព្រះអាទិត្យគឺ ភិមាន ជាដើមទៅ ទំនាយថា គឺមោះពុំមានអន្តរាយអ្វីឡើយ ៕

អត្ថបទ៖ Su in

មតិយោបល់