• 2021-04-08 02:20:24
  • ព័ត៌មាន

អង់គ្លេស កំណត់អាយុមនុស្ស ចាប់ពី ៦០ឆ្នាំឡើងទើបអាចចាក់វ៉ាក់សាំង AstraZeneca បាន

  • 2021-04-08 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អុីតាលី និង អង់គ្លេស កំណត់អាយុអ្នកអាចចាក់វ៉ាក់សាំង AstraZeneca ក្រោយមនុស្សមួយចំនួនមានភាពមិនប្រក្រតីបន្ទាប់ពីចាក់រួច។ ទាក់ទងនឹងអាយុក្រុមមនុស្សដែលអាចចាក់វ៉ាក់សាំង AstraZenca បាន គេកំណត់ឱ្យប្រជាជនមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។ នេះបើតាមការឱ្យដឹង ពី Channel News Asia ។

ចំពោះមន្ត្រីសុខាភិបាល ប្រទេសអឺរ៉ុបទាំង២ ខាងលើនេះ បានបញ្ជាក់ថា ប្រសិនបើប្រជាជនអាយុក្រោម ៦០ឆ្នាំ បានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួចហើយ គឺនៅអាចបន្តចាក់ដូចទី២បាន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារឱសថអឺរ៉ុបទទួលបានរបាយការណ៍ អំពីភាពមិនប្រក្រតីកើ់តមានលើមនុស្សបន្ទាប់ពីចាក់វ៉ាក់សាំងផលិតដោយ សកលវិទ្យាល័យ Oxford ពោលគឺមានករណី ឈាមកកក្នុងខួរក្បាលចំនួន ១៦៩ករណីកាលពីដើមខែ មេសា៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ ពិទូ

មតិយោបល់
អត្ថបទថ្មី