• 2021-04-09 02:15:35
  • ព័ត៌មាន

អាមេរិក រឹតត្បឹត លើសិទ្ធិ ប្រើប្រាស់កាំភ្លើង បន្ទាប់ពីការបាញ់បោះយ៉ាងអនាធិបតេយ្យ កើតមានរាល់ថ្ងៃ

  • 2021-04-09 02:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសកែប្រែសិទ្ធិស្តីពីការប្រើប្រាស់ អាវុធ រូមមាន កាំភ្លើងខ្លីជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

ប្រធានាធិបតី លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា ការបាញ់បោះដោយសេរីកើតមាននៅទូទាំងសហរដ្ឋអាមេរិក ជារឿងសែនអាម៉ាស់មួយ ដែលត្រូវមានវិធានការកែប្រែជាបន្ទាន់ ដោយប្រទេសនានានៅលើពិភពលោក កំពុងងាកភ្នែកសម្លឹង មើលអំពី ឃាតកម្មបង្កឡើងដោយខ្មាន់កាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក ស្ទើរតែរៀងរាល់ថ្ងៃ។

ទន្ទឹងនឹងនេះ ច្បាប់ស្តីពីការប្រើប្រាស់់អាវុធនៅក្នុងប្រទេស លោកសេរីមួយនេះ នឹងត្រូវបានរឹតត្បឹតជាងមុនឆ្ងាយ ពោលគឺមិនមែនប្រជាជនគ្រប់គ្នាសុទ្ធតែអាចមានសិទ្ធិទិញកាំភ្លើងយកមកប្រើប្រាស់ ក្រោមហេតុផលទុកសម្រាប់ការពារខ្លួនទៀតនោះឡើយ៕

ប្រភព៖ BBC ប្រែសម្រួល៖ ពិទូ

មតិយោបល់
អត្ថបទថ្មី