• 2021-04-09 10:01:03
  • ព័ត៌មាន

បោះជំហានថ្មី!​ បុរីសុវណ្ណភូមិ សម្ពោធបុកគ្រឹះគម្រោង​ទី២ ​សាងសង់ជាង​ ៨០វីឡា

  • 2021-04-09 10:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៥ មេសា ២០២១ កន្លងទៅនេះ ​បុរី សុវណ្ណភូមិ ដែលមានទីតាំងក្នុងស្រុក សំបួរមាស ចម្ងាយប្រមាណ ៣០នាទីពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ បាន​ប្រារព្ធពិធី​សែនដើម្បីសម្ពោធការ​បុកគ្រឹះសាងសង់ គម្រោងទី ២​ ដែល​មានផ្ទះវីឡា​ ទោល​ចំនួនជាង ៨០ខ្នងដែរលក់បាន ៨០% រួចមកហើយ។

បុរីសុវណ្ណភូមិ ក៏កំពុងលក់គម្រោងបន្ទាប់ទៀត ដែរ មានវីឡាទោលតូចខ្លឹម ស្អាតច្រឡឹងជាច្រើនប្រភេទទៀតដែរ មានតម្លៃចាប់ពីចាប់ពី ៣៩៩៩៩ ម៉ឺនដុល្លារ​ឡើងទៅ។

« ក្រោយ​មានការផ្ទុះឡើងនៃ​មេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការ​បងប្អូនខ្មែរយើង ​ដែលចង់​មាន​ផ្ទះរស់នៅប្រកបដោយផាសុកភាព ដែល​មិនត្រឹមតែជា​ជម្រកប៉ុណ្ណោះទេ តែជា​ផ្ទះដែល​​ផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយ​ឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំង​​ផ្លូវចិត្ត និងផ្លូវកាយ»។ នេះ​បើ​តាមការ​លើកឡើងរបស់​ម្ចាស់​បុរីសុវណ្ណភូមិ។​

«ចក្ខុវិស័យរបស់ ​​បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់​​លក់ប៉ុណ្ណោះទេ តែ​យើង​ចង់​បង្កើតឲ្យមាន​នូវ​សហគមន៍មួយ ដែលរស់នៅ​ហ៊ុមព័ន្ធ​ដោយ​ធម្មជាតិ, មានខ្យល់បរិសុទ្ធ, តាមផ្ទះមានសួនផ្កា និង​សួនបន្លែបៃតងខ្ចី, ផ្ទៃដៃីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យទៅជាសួនច្បារ​ សម្រាប់​ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ, មានផ្លូវ​សម្រាប់​ដើរ ឬធាក់កង់ និង​សម្រាកលំហែកាយ​ដ៏ពេញលេញមួយ ដែល​ខ្ញុំជឿជាក់ថា​នេះជាអ្វីដែលបងប្អូនយើងតែងស្រមៃចង់បាន​» ។ លោកបញ្ជាក់​បន្ថែម។​

សង់លើទំហំដី ២៣ហិកតា បុរីសុវណ្ណភូមិ ជា​គម្រោង​អភិវឌ្ឍដ៏ធំមួយនៃ ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ​មានទីតាំង​នៅក្នុង​ស្រុកសំបួរមាស ប្រមូលផ្តុំដោយផ្ទះវីឡាទោល ម៉ូដទាន់សម័យ ដូចជា ៖ ផ្ទះ​ល្វែង​ពាណិជ្ជកម្ម , វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, B3, និង BX។

វីឡាទោលរបស់​បុរីសុវណ្ណភូមិ មានតម្លៃចាប់ពី ៤ ម៉ឺនដុល្លារឡើងទៅ ដែល​សាងសង់ឡើង តាមស្ថាបត្យកម្មជំនាន់ថ្មី Minimalism ដែលផ្ទះមានទំហំតូចមែនពិត តែស្រឡះ​ ស្អាត និង មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ថែមទាំងមានសល់ដីនៅជុំវិញផ្ទះថែមទៀត។

ចាប់​អារម្មណ៍? អាច​ទៅមើល​ទីតាំងភូមិសាស្ត្រ និងផ្ទះគំរូដោយ​ផ្ទាល់៖

ទីតាំងគម្រោង៖ ​ស្រុក​សំបួរ​មាស ធ្វើ​ដំណើរ​ប្រមាណ ៣០នាទី ពី​រង្វង់មូលជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A។

Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

  • បុរីសុវណ្ណភូមិ ៖ នៅជាប់​ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រ​ពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ
  • លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក៖ BoreySovannaphumi
ផ្ទះគំរូពិត នៅ​ទីតាំងបុរីសុវណ្ណភូមិ
ផ្ទះគំរូពិត ក្នុង​វីឡាទោល DELUXE A
ផ្ទះគំរូពិត ក្នុង​វីឡាទោល DELUXE A

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី