- 2021-04-13 08:02:06
- ព័ត៌មាន
ទេពធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី សោយ "សប្បិ" ប្រែថាទឹកដោះថ្លា តែបើពិបាករកយើងអាចប្រើវិធីនេះជំនួស
- 2021-04-13 08:02:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេពធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី សោយ "សប្បិ" ប្រែថាទឹកដោះថ្លា តែបើពិបាករកយើងអាចប្រើវិធីនេះជំនួស
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិគឺជាបុណ្យដ៏ធំមួយមិនថាតែនៅកម្ពុជានោះទេ រីឯប្រទេសជិតខាងមួយចំនួនទៀត ក៏តែងប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីនេះ ទៅតាមបែបបទ លាយនឹងជំនឿផ្សេងៗគ្នា។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ ព្រះនាមទេវតាថ្មី ដែលជាទេពនៃសិរីសួស្តី ក្នុងឆ្នាំថ្មីនោះគឺជាតួអង្គសំខាន់បំផុតដូចៗគ្នា។
ផ្អែកទៅតាមជំនឿ ទំនាយនៃព្រះស្ងោយ ទំនាយព្រះភិរុណ ទំនាយការធ្វេីស្រែចម្ការ និងទំនាយផ្សេងៗទៀតសុទ្ធសឹងតែសំដែងអំពីភោគផលដែលនឹងសម្រេចបាន។ ជាក់ស្តែងក្នុងឆ្នាំថ្មីនេះ គឺពិធីបុណ្យចូលឆ្នាំថ្មី ឬហៅថាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វេីនៅនាថ្ងៃពុធ ៣កេីត ខែពិសាខ ឆ្នាំឆ្លូវ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០នាទីទៀបភ្លឺ។
យោងទៅតាមពេលវេលានេះ យេីងក៏អាចកំណត់នូវ ព្រះនាមទេពធីតាសង្ក្រាន្ត អាការ: និងព្រះស្ងោយទេវតាបានទៅតាមក្បួនតម្រាពីបរមបុរាណជាក់ប្រាកដ។ "សប្បិ" ប្រែថាទឹកដោះថ្លា គឺជាក្រយាព្រះស្ងោយរបស់ទេព្តាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី។ ការបែងចែករសទឹកដោះទាំងប្រាំ មានជាអាថ៌ "ទឹកដោះថ្លា" គឺពិតជាមានអត្ថន័យដ៏វិសេសវិសាលណាស់ ពោលគឺជាប្រស្នានៃការ "ដឹងនូវឧបការគុណរបស់មាតា" ។
ទឹកដោះថ្លាគឺជាឈាមជ័រដែលចេញចាកពីទ្រូងម្តាយតាំងអំពីកំណេីតកូនរាល់ៗរូប ។ ការដឹងគុណ និងការតបស្នងនូវឧបការគុណនោះគឺជាកាតព្វកិច្ចនៃកូនគ្រប់រូប ព្រោះលោកជាបុគ្គលដំបូងដែលផ្តល់កំណេីត ផ្តល់នូវរូបរាង្គ ផ្តល់នូវការថ្នាក់ថ្នម ដ៏ប្រសេីរដែលឥតមានបុគ្គលណាប្រដូចស្មេីបាន។ ការចិញ្ចឹមបីបាច់ ការផ្គត់ផ្គង់ រក្សាគ្រង និងការបង្ហាត់បង្ហាញទាំងប៉ុន្មាន គឺលោកជាអ្នកផ្តល់ឱ្យអ្នកមុនគេ រហូតដល់សូម្បីព្រះអរហន្តក៏គង់ចាត់ទុក អ្នកម្តាយ លោកឪពុកថាជាព្រះក្នុងផ្ទះ... កូនណាសំពះ មាតាបិតាដែលជាព្រះកន្លោង គឺកិរិយាសំពះព្រះដ៏ឧត្តមក្រៃលែងនោះឯង។
តាមការពន្យល់របស់ សាមណេរ លី ប្រផ្នូលក្នុងឆ្នាំនេះ គឺសំដៅដល់ការលេីករក្សា ការលេីកតម្កេីងនូវគុណ មាតា គ្រប់រូប។ កូនណាដឹងគុណមាតា នោះគឺជាកូនដែលតាមដោយគន្លង កូនណាសំពះបម្រេីមាតាបិតា កូនណាដឹកនាំម្តាយឪពុកឱ្យតាំងមាំក្នុងធម៌ កូននោះឈ្មោះថាជាអតិជាតិបុត្រ ជាកូនលុះដោយធម៌ ជាកូនដែលបានតម្កល់នូវព្រះក្នុងផ្ទះ នោះទេវតានឹងឱ្យសព្វសាធុការពរបវររុងរឿងដល់កូនចៅប្រុសស្រីទាំងឡាយនោះតាំងពីឆ្នាំថ្មីចូលមកនេះ ឱ្យបានសុខសាន្ត បរិបូរដោយកម្លាំង ពលំ និងភោគទ្រព្យ សុខកាយសប្បាយចិត្តតរៀងទៅ។
យ៉ាងណា ការស្វែងរកទឹកដោះថ្លា ឬទឹកដោះម្ដាយ ជាគ្រឿងដង្វាយសម្រាប់ទេវតាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហើយបើតាមការពន្យល់របស់លោកអាចារ្យ ចាស់ព្រឹទ្ធាចារ្យ គឺគេអាចយកទឹកដោះគោស្រស់ផ្សេងៗជាតំណាងបាន ពោលគឺដោយគ្រាន់តែតាំងចិត្តឲ្យបរិសុទ្ធបួងសួង នោះនឹងបានសេចក្ដីសុខ បានពរជ័យពីទេវតា ដោយព្រះអង្គមិនប្រកាន់ខឹងអ្វីនោះទេ។
មានទឹកដោះគោស្រស់ច្រើនម៉ាកលើទីផ្សារ តែ Sabay សូមណែនាំទឹកដោះគោសុទ្ធ១០០% គិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ លាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រៅពីមានគុណភាពល្អ ទឹកដោះគោសុទ្ធគិរីសួគ៌ ក៏កំពុងផ្ដល់ជូននូវប្រូម៉ូសិនពិសេស ទិញ១ ដប ថែម១ ដប ផងដែរ ដើម្បីរួមគ្នា ជួយគ្នាក្នុងគ្រាដែលប្រជាជនកម្ពុជា កំពុងទទួលរងផលប៉ះពាល់ពីកូវីដ-១៩៕